សូត្រ​ ខេវិន​ ចិត្រ​ សុភី​ ដឹកដៃ​គ្នា​ឡើង​ទៅ​ជុំ​ទី២​ ទាំងវេទនា​

  • 2019-07-22 03:42:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ TV5​ រដូវកាល​ទី៦​ ទម្ងន់​ ៦០​គីឡូក្រាម​ សប្ដាហ៍​ទី២​នេះ​ រក​ឃើញ​ជើង​ខ្លាំង​ពីរ​រូប​ទៀត​ហើយ​បាន​ឡើង​ទៅ​ជុំ​ទី២​ គឺ​ សូត្រ​ ខេវិន​ និង​ ចិត្រ​ សុភី​ បន្ទាប់​ពី​យក​ឈ្នះ​ដៃគូ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅ​នេះ។​

សូត្រ ខេវិន ឈ្នះកាលថ្ងៃសៅរ៍

ពួកគេ​ទាំង​ពីរ​គូ​ខាង​លើ​នេះ​គឺ​ប្រកួត​ពេញ​ៗ​៣ទឹក​ដូច​គ្នា​ទម្រាំ​រក​ឃើញ​បេក្ខភាព​ដែល​អាច​ឡើង​ទៅ​ជុំ​ទី២​នៃ​ពាន​រង្វាន់​ TV5​ នេះ។​ គូ​ពាន​រង្វាន់​ទី១​ សូត្រ​ ខេវិន​ ប៉ះ​ ថន​ ភឿត​ អ្នក​ទាំងពីរ​នេះ​វ៉ៃ​ទៅ​វ៉ៃ​មក​មិន​ឲ្យ​ដៃគូ​ឈ្នះ​ស្រួល​ឡើយ។​ ខេវិន​ មាន​ប្រៀប​កម្ពស់​ និង​ដៃ​វែង​ជាង​ ដូច្នេះ​ងាយ​ស្រួល​បោះ​ជង្គង់​ ក៏​ដូច​ជា​ធាក់​ យ៉ាង​ណា​ក៏​ដោយ​ ថន​ ភឿក​ ព្យាយាម​ចេញ​កណ្ដាប់ដៃ​ធ្ងន់​ៗ​ផង​ដែរ​មិន​បណ្ដោយ​ឲ្យ​ដៃគូ​ឈ្នះ​ស្រួល​ៗ​ទេ។​

ចិត្រ សុភី និង​ លីន ចាន់ទី

គូ​ទី២​ លីន​ សុចាន់ទី​ និង​ ចិត្រ​ សុភី​ គូ​នេះ​ក៏​វ៉ៃ​ប្ដូរ​គ្នា​ល្អ​មើល​ដែរ​ ទាំង​កម្ពស់​ និង​កម្រិត​វិជ្ជា​គុន​ទាំង​ពីរ​នេះ​នាក់​នេះ​គឺ​ប្រហាក់ប្រហែល​គ្នា។​ ពួកគេ​ ចេញ​កណ្ដាប់ដៃ​សង​ទៅ​សង​មក​ ទាត់​ទៅ​ទាត់​មក​ ឃើញ​ម្នាក់​ៗ​គាំង​ម្ដង​ៗ​ និង​ខំប្រឹង​តស៊ូ​រហូត​ដល់​ចប់​៣ទឹក​ជា​លទ្ធផល​ ចិត្រ​ សុភី​ ឈ្នះ​ពិន្ទុ។​

ចិត្រ សុភី ឈ្នះកាលថ្ងៃសៅរ៍

សម្រាប់​ការ​ជម្រុះ​សប្ដាហ៍​ទី២​ នៃ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦០​គីឡូក្រាម​ កាល​ពី​ថ្ងៃ​សុក្រ​ទី២០​​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ​គឺ​ សូត្រ​ ខេវិន​ ឈ្នះ​ពិន្ទុ​ ថន​ ភឿត​ ខណៈ​ ចិត្រ​ សុភី​ ក៏​ឈ្នះ​ពិន្ទុ​ លីន​ សុចាន់ទី​ ដូច​គ្នា​បាន​ឡើង​ទៅ​ជុំ​ទី២​(១៦នាក់)​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី