វីដេអូ​សកម្មភាព​កម្រ Ronaldo និង Son ប្ដូរ​អាវ​គ្នា​យ៉ាង​ស្និទ្ធស្នាល

  • 2019-07-22 03:38:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Spurs បាន​ចាប់​ផ្ដើម​ប្រកួត​កម្ដៅ​សាច់​ដុំ​ជាមួយ​លទ្ធផល​យ៉ាង​ល្អ​យក​ឈ្នះ​ Juventus ៣-២ កាល​ពី​ម្សិលមិញ​នៅ​ប្រទេស​សិង្ហបុរី។

Gonzalo Haiguain និង Cristiano Ronaldo ជា​អ្នក​រក​គ្រាប់​ឲ្យ​​ Juventus​ ខណៈ​ជ័យជម្នះ​របស់ Spurs ដោយ​សារ​គ្រាប់​បាល់​ចុងម៉ោង​ទាត់​ពី​ពាក់​កណ្ដាល​តារាង​របស់​ខ្សែ​ប្រយុទ្ធ Harry Kane។ ក្រោយ​បញ្ចប់​វគ្គ​ទី​មួយ​​​គេ​បាន​ឃើញ​ខ្សែ​ប្រយុទ្ធ​កូរ៉េខាងត្បូង​ Heung-min Son បាន​ប្ដូរ​អាវ​ជាមួយ Cristiano Ronaldo យ៉ាង​ស្និទ្ធស្នាល។

រឿង​ចាប់​អារម្មណ៍​កីឡាករ​ទាំង​ពីរ​ពាក់​អាវ​លេខ​៧​​ដូចគ្នា និង​កំពុង​ជា​កីឡាករ​លំដាប់​កំពូល​របស់​ពិភពលោក។ យ៉ាងណាមិញ Son មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​វគ្គ​ទី​ពីរ​ទេ​ជំនួស​​ដោយ​កីឡាករ Lucas Moura៕​​

អត្ថបទ៖ ហេង សុធារិទ្ធិ