ស្ថាបនិក Microsoft ឈរ​លេខ ១ ជា​បុរស​គួរ​ឲ្យ​ស្ញប់ស្ញែង​បំផុត​ក្នុង​លោក

  • 2019-07-23 02:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តំណែង​មហាសេដ្ឋី​មាន​ដាច់​គេ​ក្នុង​លោក Bill Gates ​បាន​ធ្លាក់​មក​ចំណាត់ថ្នាក់​ទី ២ កាល​ពី​សប្តាហ៍​មុន ប៉ុន្តែ​សម្រាប់​បុគ្គល​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង​បំផុត​ស្ថាបនិក​របស់ Microsoft រូប​នេះ នៅ​តែ​ទទួល​បាន​លទ្ធផល​ខ្ពស់​ដាច់​គេ។

យោង​តាម​ការ​សិក្សា​ពី YouGov ដែល​ចុះ​ផ្សាយ​កន្លង​មកបាន​រក​ឃើញ​ថា Gates ជា​បុរស​គួរ​ឲ្យ​ស្ញប់ស្ញែង​បំផុត​ក្នុង​លោក ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១ តាម​ដោយ​អតីត​ប្រធានាធិបតី​លោក Barack Obama និងស្ថាបនិក Alibaba លោក Jack Ma នៅឈរលេខ ៥។

បញ្ជាក់​ថា​ការ​ស្ទង់មតិ​នេះ​ធ្វើ​ឡើង​ជាមួយ​មនុស្ស​ប្រមាណ ៤២ ០០០ នាក់​ជុំវិញ​បណ្តា​ប្រទេស​ទាំង ៤១ អំឡុង​ខែ​​ធ្នូ​និង​មករា រហូត​ចម្រាញ់​ចុះ​ឡើង​ចេញ​ជា​ចំណាត់ថ្នាក់​ Top 10 ដូច​ខាង​ក្រោម៖

១. Bill Gates

២. Barack Obama

៣. Jackie Chan

៤. Xi Jingping

៥. Jack Ma

៦. Narendra Modi

៧. Cristiano Ronaldo

៨.Dalia Lama

៩. Lionel Messi

១០. Vladimir Putin

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ FoxBusiness   ប្រែ​សម្រួល៖ កៅ រក្សា