មក​​មើល​តួ​ម៉ូដែលកូន​តោ Simba ដ៏​គួរ​ស្រឡាញ់​ក្នុង​រឿង Lion King (មានវីដេអូ)

  • 2019-07-24 06:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួន​សត្វ Dallas បាន​បញ្ចេញ​រូប​ភាព​កូន​តោ​ Simba ពិតៗ​តាមរយៈ​គណនី​ហ្វេសប៊ុក ដែល​កូន​តោ​មាន​ឈ្មោះ​ថា Bahati។ កូនតោ​ដែល​ជា Simba កាល​ពី​នៅ​តូច ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់​ទាំង​នៅ​ក្នុង​រឿង និង​ក្រៅ​រឿង​តែ​ម្ដង​។

Bahati ទើប​តែ​មាន​អាយុ​ប្រមាណ ១ ខែ​ប៉ុណ្ណោះ មានភេទ ញី ប៉ុន្តែ​មាន​កេរ្តិ៍​ល្បី​ល្បាញ​ពេញ​ពិភពលោក​តាមរយៈ​ការ​ថតរឿងបែប Live-Action របស់​ក្រុម​ហ៊ុន​ Disney។ សួន​សត្វ Dallas បាន​បញ្ជូន​នូវ​សកម្មភាព​របស់​កូន​តោ​នោះ គ្រប់​សកម្មភាព​របស់​កូនតោ​ទាំងអស់​នោះ​ ដើម្បី​ឲ្យក្រុម​ហ៊ុន Disney ទុក​បង្កើត​ជា​ Animation សម្រាប់​រឿង។

  • វីដេអូរបស់កូនតោ ​Bahati ៖

ប្រភព៖ 9gag   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា