ទើសចិត្តជាមួយ Real ពេក Beckham ចង់នាំ James ទៅលេងនៅអាមេរិក
- 2019-08-02 03:06:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើសចិត្តជាមួយ Real ពេក Beckham ចង់នាំ James ទៅលេងនៅអាមេរិក
ចន្លោះមិនឃើញ
អនាគតរបស់ James Rodriguez នៅ Real Madrid នៅតែមិនទាន់ច្បាស់លាស់ ធ្វើឲ្យកំណើននៃការចាប់អារម្មណ៍មកលើកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះចេះតែកើនឡើង។
ខណៈដែល Napoli និង Atletico Madrid នៅតែមានការចាប់អារម្មណ៍ David Beckham ក៏មានចង់នាំ James ទៅលេងនៅលីគកំពូលរបស់អាមេរិក MLS។ Beckham គ្រោងចង់ដាក់សំណើទៅកាន់ James ដើម្បីឲ្យគេមានឱកាសប្រជែងថ្មី ក៏ដូចជាចូលរួមក្រុមថ្មីរបស់លោកដែលទើបបង្កើតគឺក្លឹប Inter Miami។
Beckham កំពុងមានគម្រោងបង្កើតកញ្ចុំផ្កាយក្នុងក្រុមរបស់លោក ដែលកីឡាករទាំងនោះត្រូវបានគេស្គាល់ច្រើននិងធ្លាប់លេងនៅតំបន់អឺរ៉ុប។ កីឡាករដែល Beckham ប៉ងនាំមកមាន៖ Joe Hart; Antonio Valencia, Gary Cahill, Hector Moreno, Fabio Coentrao; Fredy Guarin, Sergio Busquets, James Rodriguez; Theo Walcott, Julian Carranza និង Matias Pellegrini៕