ដឹង​គន្លឹះ​​ប៉ុន្មាន​ចំណុច​នេះ ម៉ូតូ​អាច​ជិះ​បាន​រាប់​ឆ្នាំ​គ្មាន​បញ្ហា

  • 2019-08-04 07:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រើប្រាស់​​ជាមួយ​ម៉ូតូ​រាល់​ថ្ងៃ បើ​ចេះ​តែ​ជិះ​​ទៅ​មុខ​មិន​ដឹង​អី​សោះ​ក៏​ពិបាក​ដែរ។ ក្រៅ​ពី​គិត​គូរ​លើ​ការ​លាង​សម្អាត​ជា​ប្រចាំ ដើម្បី​រក្សា​​រូបរាងធ្វើ​ម៉ូតូ​នៅ​មាន​សម្រស់​ថ្មី​ទាក់ទាញ ការចេះ​​ត្រួត​ពិនិត្យ​បច្ចេកទេសខាង​ក្នុង​គ្រឿង​ម៉ាស៊ីន​ក៏ចាំបាច់​បំផុត​ ដើម្បី​សុវត្ថិភាព​និង​ចៀសវាង​ការ​ចំណាយ​ធ្ងន់ធ្ងរ​លើ​ការ​ជួសជុល។

@សំបុក​អ៊ែរ

មាន​តួនាទី​ជួយ​ច្រោះ​ខ្យល់​ក្នុង​ដំណើរការ​គ្រឿង​​ម៉ាស៊ីន។ នៅ​ពេល​សំបុក​អ៊ែរ​ច្រោះ​ខ្យល់​មិន​បាន​ស្អាត ធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរការ​រអាក់រអួល ​ម៉ាស៊ីន​ថយ​ចុះ​ថាមពល និង​បញ្ចេញ​ផ្សែង​ពុល។

@ទឹក​បញ្ចុះ​កម្តៅ (Water Cooling System)

ការពារ​ច្រេះ ស្នឹម និង​បញ្ចុះ​កម្តៅ​របស់​ម៉ាស៊ីន។ គុណភាព​នៃ​ទឹក​បញ្ចុះ​កម្តៅ​ថយ​ចុះ ​អាច​ធ្វើ​ឲ្យ​កើត​មាន​ច្រេះ ស្នឹម និង​រំពុះ។ ស្នឹម​និង​ច្រេះ អាច​ធ្វើ​ឲ្យ​ធ្លាយ​ធុង​ទឹក ដោយសារ​កើន​ឡើង​កម្ដៅ​ហួស។

@ប្រេង​ម៉ាស៊ីន (Engine Oil)

ជួយ​កាត់​បន្ថយ​សំណឹក​គ្រឿង​ម៉ាស៊ីន​ ​និង​ធ្វើឲ្យ​ម៉ាស៊ីន​មាន​សន្ទុះ​ខ្លាំង។ កម្រិត​រំអិល​ថយ​ចុះ ​ធ្វើ​ឲ្យ​ម៉ាស៊ីន​ឆាប់​ឡើង​កម្តៅ​​ដែល​អាច​នាំ​ខូចខាត​ដល់​គ្រឿង​ម៉ាស៊ីន​។

@ប្រេង​ហ្រ្វាំង (Oil Brake)

ប្រេង​ថយ​គុណភាព​​នាំ​ឲ្យ​ហ្រ្វាំង​គាំង ឬ​ដំណើរការ​មិន​បាន​ល្អ។

@ប៊ូស៊ី

ម៉ាស៊ីន​ខ្លាំង ដោយសារ​ប៊ូស៊ី​ព្រាយ​ផ្កាភ្លើង​បាន​ល្អ។ ដល់​ពេល​ដែល​ត្រូវ​ផ្លាស់ប្តូរ​នៅ​ពេល​​ម៉ាស៊ីន​ខ្សោយ ដោយសារ​ប៊ូស៊ី​ព្រាយ​ផ្កា​ភ្លើង​មិន​បាន​ល្អ​។

@ខ្សែ​ហ្រ្វាំង (Brake Cables)

មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចាប់​ហ្រ្វាំង។ នៅ​ពេល​ហ្រ្វាំង​មិន​ដំណើរការ អាច​មាន​គ្រោះថ្នាក់​ក្នុង​ពេល​បើកបរ។

@ប្រេង​ពី​ញ៉ុង​ក្រោយ

ធ្វើ​ឲ្យ​ការ​រំអិល និង​ការពារ​សំណឹក​សំណុំ​ពី​ញ៉ុង​ក្រោយ។ កម្រិត​រំអិល​ថយ​ចុះ ធ្វើ​ឲ្យ​ការ​កកិត​និង​សំណឹក​កើន​ឡើង។

@ស៊ីឡាំង​ចម្បង (ក្រឡ​ហ្រ្វាំង​លើ)

ហ្វឺត​ខូច ធ្វើ​ឲ្យ​ប្រសិទ្ធភាព​នៃ​ការ​ចាប់​ហ្រ្វាំង​មិន​បាន​ល្អ (ហ្រ្វាំង​មិន​ស៊ី)។

@ខ្សែ​ពាន

តួនាទី​បញ្ជូន​ចលនា​រង្វិល​ធ្វើ​ឲ្យ​ម៉ូតូ​មាន​សន្ទុះ។ នៅ​ពេល​បញ្ជូន​ចលនា​រង្វិល​មិន​បាន​ល្អ ធ្វើ​ឲ្យ​ម៉ូតូ​ខ្សោយ​សន្ទុះ​និង​អាច​មិន​ដំណើរការ។

@ទុយោ​ហ្រ្វាំង

បញ្ជូន​សម្ពាធ​បាន​ល្អ ធ្វើ​ឲ្យ​ការ​ចាប់​ហ្រ្វាំង​មាន​ប្រសិទ្ធភាព​។ បញ្ជូន​សម្ពាធ​​មាន​បញ្ហា​​ឬ​លេចធ្លាយ ធ្វើ​ឲ្យ​ប្រសិទ្ធភាព​នៃ​ការ​ចាប់​ហ្រ្វាំង​​មិន​​ដំណើរការ។

@ចាន​ក​និង​គ្រាប់​ក

​​ងាយ​​ដល់​ការ​កាច់​ចង្កូត ក្នុង​ពេល​បើកបរ។ ពេល​ដែល​ត្រូវ​ផ្លាស់ប្តូរ ពិបាក​ក្នុង​ការ​កាច់​ចង្កូត ដែល​អាច​នាំ​​គ្រោះថ្នាក់ ក្នុង​ពេល​បើកបរ។

@ស៊ីឡាំង​ជំនួយ (ក្រឡ​ហ្រ្វាំង​ក្រោម)

ធ្វើ​ឲ្យ​ប្រសិទ្ធភាព​នៃ​ការ​ចាប់​ហ្រ្វាំង​បាន​ល្អ។ ហ្វឺត​ខូច ធ្វើ​ឲ្យ​ប្រសិទ្ធភាព​នៃ​ការ​ចាប់​ហ្រ្វាំង​មិន​បាន​ល្អ (ហ្រ្វាំង​មិន​ស៊ី)។

បញ្ជាក់៖ ការ​ណែនាំ​ទាំង​នេះ​ដកស្រង់​និង​កែ​សម្រួល​បន្ថែម​ពី​​ឯកសារ​របស់​ក្រុមហ៊ុន​ម៉ូតូ​ហុងដា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម