PARK BOM ធ្វើឲ្យអ្នកគាំទ្រភ្លឺភ្នែកជាមួយរូបរាងថ្មី នៅព្រលានយន្តហោះ

  • 2019-08-12 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មី​ៗ​នេះ រូប​ថត​ របស់​តារា​កូរ៉េ​ស្រី Park Bom ប៉ុន្មាន​សន្លឹក​នៅ​ព្រលាន​យន្តហោះ បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ នៅ​សម្លឹង​មើល​ភ្លឹក​តែ​ម្តង។ ដោយ​សារ​តែ​នាង បាន​បង្ហាញ​រូប​រាង​សិច​ស៊ី​ទាក់ទាញ​សារ​ជា​ថ្មី​ឡើង​វិញ​ម្តង​ទៀត​។

គ្រប់​តារា K-pop ទាំង​អស់​ដែល​បាន​បង្ហាញ​​ខ្លួន​នៅ​ឯ​ព្ររលាន​យន្តហោះ ប្រៀប​បាន​ដូច​ជា​ការ​ដើរ​នៅ​លើ​ឆាក​មួយ​​​ដូច្នោះ​ដែរ។ នេះ​ជា​អ្វី​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ មិន​ចាប់​អារម្មណ៍​មិន​បាន​។

ស្រប​ពេល​ដែល​ម្ចាស់​បទ You And I ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ Incheon ក្នុង​ទិស​ដៅ​​ហោះ​ហើរ ទៅ​កាន់​ទីក្រុង​តៃប៉ិ ដើម្បី​ចូល​រួម​ពិធី​ជួប​ជុំ​ជាមួយ​អ្នក​គាំ​ទ្រ នាង​បាន​បង្អួត​រាង​ជាមួយ​នឹង​រ៉ូប​ខ្លី​រឹប​រាង​​ពណ៌​ខ្មៅ ដែល​មើល​ទៅ​ពិត​ជា​លេច​ធ្លោ​ខ្លាំង​ណាស់​។

ជើង​ដ៏​ស្រឡូន​ស​ខ្ចី​ទាំង​សង​ខាង មើលទៅស័ក្តិ​សម​​​​បំផុត សម្រាប់​ម៉ូដ​រ៉ូប​នេះ។ ថ្វី​ត្បិត​តែ នាង​មាន​សាច់​ជាង​មុន​បន្តិច ប៉ុន្តែ​​​​​សម្រស់​នៅ​តែ​ចាត់​ទុក​ថា​ក្មេង បើ​ប្រៀបធៀប​នឹង​​វ័យ ៣៥​ឆ្នាំ របស់​នាង​។

គួរ​បញ្ជាក់​ថា ទោះ​បី​ជា​ក្រុម 2NE1 បាន​បែក​បាក់​ពិត​​មែន Park Bom នៅ​តែ​ស្រលាញ់​និង​វិល​មក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ​វិញ នៅ​ក្នុង​ឆ្នាំ​ ២០១៩ សម្រាប់​អាល់ប៊ុម  Spring  ៕

ចុចអានបន្ត៖ ពេល​នេះ ចំណង​ស្នេហ៍ អេត វីន ជា​មួយ​អតីត​ភរិយា​លោក លៀក លីដា កាន់​តែ​ស៊ី​ជម្រៅ​ហើយ

ប្រភព៖ bestie   ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម