ជើង​ស្ដាំ​ ជើង​ឆ្វេង តែត​ក្បាល, ប្រកួត​ដំបូង​ Lukaku រក​បាន​៤​គ្រាប់​ឲ្យ​ Inter

  • 2019-08-13 02:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Romelu Lukaku បាន​បំប៉ោង​សំណាញ់​ទី​៤​គ្រាប់​ឲ្យ​ Inter Milan នៅ​ក្នុង​ប្រកួត​ដំបូង​របស់​គេ​ចាប់​តាំង​ផ្ទេរ​ក្នុង​តម្លៃ​៧២​លាន​ផោន​ពី Manchester United។

ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​បែលហ្សិក​ចាប់​ផ្ដើម​សម្រប​ខ្លួន​យ៉ាង​ល្អ​ជាមួយ​ក្លឹប​ថ្មី​ក្នុង​ជំនួប​ដែល​ពួកគេ​បាន​យក​ឈ្នះ​ Virtus Bergamo ដែល​ជា​ក្រុម​មក​ពី​ក្របខ័ណ្ឌ​ Serie D ក្នុង​លទ្ធផល​ ៨​ទល់​នឹង​០។​ Lukaku បាន​ប្រើ​ក្បាល​តែត​, ជើង​ស្ដាំ​ និង​ជើង​ឆ្វេង​របស់​គេ​រក​គ្រាប់​ក្នុង​ប្រកួត​នោះ។​

Inter Milan នឹង​បើក​រដូវ​កាល​ថ្មី​ Serie A របស់​ខ្លួន​ដោយ​លេង​ទល់​នឹង​ Lecce នៅ​ថ្ងៃ​ទី​២៧​ សីហា​ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ Cagliari សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​ពីរ៕

ប្រភព៖ Talk Sport   ប្រែសម្រួល៖ រ័ត្ន