ត្រូវ​ប៉ាន់​អ្នក​អូស​ដាច់​យប់! កម្មវិធី​មេ Facebook ​ត្រៀម​ចេញ​មុខងារ Dark Mode ហើយ

  • 2019-08-14 01:36:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Facebook ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​មុខងារ Dark Mode សម្រាប់​កម្មវិធី​ផ្ញើ​សារ​ Messenger នា​ខែ​មិនា ឆ្នាំ ២០១៩ កន្លង​ទៅ ប៉ុន្តែ​ថ្មីៗ​នេះ​ក៏​ស្រាប់​លេច​ដំណឹង​នៃ​ការ​គ្រោង​ដាក់​ឲ្យ​ប្រើ​លើ​កម្មវិធី​មេ​វិញ​ម្តង។

អ្នក​ជំនាញ​ Jane Wong ​បាន​ចែកចាយ​ដំណឹង​នេះ តាម​រយៈ​រូបភាព Screenshot មួយ​សន្លឹក​លើ​បណ្តាញ​សង្គម Twitter ជុំវិញ​កម្មវិធី Facebook ដែល​មាន​ប្រើប្រាស់​មុខងារ​ងងឹត Dark Mode ​​នៅ​លើ​ប្រព័ន្ធ Android។

តាម​ការ​រំពឹង​ទុក​មុខងារ​ថ្មី​អាច​នឹង​ដាក់​ឲ្យ​ប្រើ​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ឬ​អាច​ក្នុង​កំណែ​អាប់ដែត​ជំនាន់​បន្ទាប់ ហើយ​ទំនង​ជា​គាំទ្រ​ទាំង​លើ​ប្រព័ន្ធ iOS និង Android។

បញ្ជាក់​ថា​មុខងារ 'Dark Mode' នឹង​ប្រែ​ផ្ទៃ​កម្មវិធី​ទាំង​មូល​ទៅ​ជា​ពណ៌​ស-ខ្មៅ​លើ​ផ្នែក​ធំៗ លើកលែង​តែ​រូបភាព​ដែល​បង្ហាញ​ចេញ​មក​គឺ​មាន​សភាព​ពណ៌​ធម្មតា ប៉ុន្តែ​មុខងារ​ប្រភេទ​នេះ​គឺ​ផ្តល់​ប្រយោជន៍​ខ្លាំង​បំផុត​សម្រាប់​អ្នក​និយម​កាន់​អូស Facebook នៅ​ទី​ងងឹត​ឬ​ពេល​យប់ ដែល​អាច​បញ្ចៀស​កម្រិត​ពន្លឺ​បាន​មួយ​ផ្នែក​ធំ​ជះ​ទៅ​ដល់​ភ្នែក៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា