​iPad Pro ​រំពឹង​ចេញចុង​ឆ្នាំ​នេះ អាចបំពាក់​កាមេរ៉ា​ ៣ គ្រាប់​មិន​ចាញ់ iPhone 11

  • 2019-08-14 01:56:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ iPhone 11 ឬ iPhone XI ដែល​មាន​បំពាក់​កាមេរ៉ា​ក្រោយ ៣ គ្រាប់​នោះ​ទេ ទៀត​សោត​សូម្បី​តែ iPad Pro សេរ៊ី​ឆ្នាំ ២០១៩ ដែល​ត្រៀម​ចេញ​ផ្សាយ​នៅ​ចុង​ឆ្នាំ​ក៏​នឹង​ផ្លាស់​ទៅ​គន្លង​ថ្មី​ដូច​គ្នា។ នេះ​បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន​ជប៉ុន Macotakara។

ប្រភព​បាន​បង្ហើប​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជុំវិញ​លទ្ធភាព​ក្នុង​ការ​បំពាក់​នូវ​កាមេរ៉ា ៣ គ្រាប់​ជា​រាង​ការេ​មាន​ដូច​គំរូ iPhone 11 ​បង្ហាញ​កាល​ពី​ពេល​កន្លង​មក។ ការ​អភិវឌ្ឍ​នេះ​នឹង​ផ្តោត​ចម្បង​ទៅ​លើ​ការ​ថត​រូបភាព​បែប​ព្រាល (Portrait) និង​មុខងារ AR សម្រាប់​ដំណើរការ​កម្មវិធី​ពិសេស​មួយ​ចំនួន។

ជាង​នេះ​ Apple ក៏​ទំនង​ចេញ​ផ្សាយ iPad ថ្មី​អេក្រង់ ១០,២ អ៊ីញ​ជំនួស​ការ​ប្រើប្រាស់​អេក្រង់ ៩,៧ អ៊ីញ ផ្សំ​ការ​បំពាក់​កាមេរ៉ា​ភ្លោះ​ក្រោយ​ពីរ​គ្រាប់​ផង​ដែរ។ សម្រាប់​ត្រកូល iPad Air ក្រុមហ៊ុន​លោក Tim Cook ​ត្រូវ​បាន​ព្យាករណ៍​នឹង​បង្ហាញ​ព្រម​គ្នា​នូវ​ការ​វិវត្ត​អេក្រង់​ឡើង​ដល់​ទំហំ ១០,៥ អ៊ីញ​ជំនាន់​ថ្មី៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី