Black Shark 2 Pro ស្មាតហ្វូន Gaming ប្រើ RAM 12GB តម្លៃ​តែ​ជាង ៦០០ ដុល្លារ

  • 2019-08-14 01:38:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Black Shark 2 Pro ជា​ទូរសព្ទ​ទី​ ២ ដែល​បាន​នាំ​មក​ជាមួយ​បន្ទះ​ឈីប Snapdragon 855+ បន្ទាប់​ពី Asus ROG Phone II ដែល​ទើប​តែ​ប្រកាស។

ទូរសព្ទ​នេះ​ផ្ដើម​មក​ជាមួយ​រ៉េម ១២ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨ GB និង​បច្ចេកវិទ្យា UFS 3.0។

ដាក់​លក់​នៅ​តាម​ហាងក្នុងស្រុក Black Shark 2 Pro មាន​តម្លៃ​ប្រមាណ​ជា ៦៧៩ ដុល្លារ RAM 12GB ទំហំ 128GB និង ៧២៩ ដុល្លារ RAM 12GB ទំហំ 256GB។

សម្រាប់ Blackshark 2 ក៏​មាន​​ជម្រើស​ពីរ​គឺ Ram 8GB ទំហំ 128GB មាន​តម្លៃ​ប្រមាណ​ជា ៥៩៩ ដុល្លារ និង​ជម្រើស Ram 12GB ទំហំ 256GB តម្លៃ​ប្រមាណ​ជា ៧១៩ ដុល្លារ

Black Shark 2 Pro ​បាន​ភ្ជាប់​មក​ជាមួយ​មុខងារ​មួយ​ចំនួន​ដូច​ប្អូន​របស់​ខ្លួន​ដែរ នោះ​គឺ អេក្រង់ Pressure-sensitive និង MagicTouch ដែល​អនុញ្ញាត​ឲ្យ​អ្នក​បើក​មុខងារ​បន្ថែម​ពេល​សង្កត់​ទៅ​លើ​អេក្រង់ បន្ទះ​ឈីបSnapdragon 855+ មាន​ល្បឿន GPU លឿន​ជាង​ Snapdragon 855 ធម្មតា ១៥% នៅ​ពេល​លេង​ហ្គេម៕

ចុចអាបន្ត៖

បញ្ជាក់៖ តម្លៃអាច​ប្រែប្រួល​បន្ទាប់​ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី