Camry ឆ្នាំ ២០១៩ មួយទឹកលក់នៅខ្មែរ តម្លៃប៉ុណ្ណេះល្មមទេ?
- 2019-08-15 03:50:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Camry ឆ្នាំ ២០១៩ មួយទឹកលក់នៅខ្មែរ តម្លៃប៉ុណ្ណេះល្មមទេ?
ចន្លោះមិនឃើញ
Toyota Camry ស៊េរីឆ្នាំ 2019 ត្រូវបានប្រកាសចេញជាផ្លូវការនៅលើទីផ្សារនៅក្នុងអំឡុងខែ កុម្ភៈ ដោយរចនាឡើងដោយផ្លាស់ប្ដូររូបរាងទាំងស្រុង។
សម្រាប់លក់នៅកម្ពុជារថយន្តនេះមានចែកចេញជា ២ប្រភេទគឺ Camry 2.0 លីត្រ និង Camry 2.5 លីត្រ។ ក្រោយចេញលក់បានប៉ុន្មានខែ នៅពេលនេះគេប្រទះឃើញប្រភេទមួយទឹកកំពុងដាក់លក់លើទីផ្សារ ដែលជាជម្រើស 2.5 លីត្រ មានតម្លៃខ្ទង់ ៥ ម៉ឺនដុល្លារ ខណៈដែល Camry 2.5 លីត្រ ប្រភេទថ្មីមានតម្លៃ ៦៦ ៩០០ ដុល្លារ។
លក្ខណៈពិសេសមួយចំនួនរបស់ Camry 2019 មាន ភ្លើងចង្កៀងមុខជាលក្ខណៈ Projector ភ្ជាប់មកជាមួយអំពូល Daytime Running Light អំពូល LED ថាសកង់ប្រភេទស្ព័រទំហំ 18 អ៊ិញកញ្ចក់បង្អួចទាំង 4 ភ្ជាប់មុខងារការពារពីការកៀប ដំបូល បិទ បើកដោយស្វ័យប្រវត្តិ (Sun & Moon roof)។
ផ្នែកខាងក្នុង មានប៊ូតុងពន្លត់ ឫបញ្ឆេះ ប្រព័ន្ធកម្សាន្ត DVD Touch Screen JBL អេក្រង់ទំហំ ៧អ៊ីញ ដៃចង្កូតប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក អាចផ្លាស់ប្ដូរបាន 4 ទិសដៅដោយស្វ័យប្រវត្តិ កៅអីបញ្ជាដោយអេឡិចត្រូនិក លើប្រព័ន្ធសីតុណ្ហភាព កម្សាន្ត ទីតាំងកៅអី និងវាំងនន។
Toyota Camry ស៊េរីថ្មីឆ្នាំ 2019 មាន៧ ពណ៌ ជម្រើសដូចជា៖ ពណ៌ស ពណ៌ប្រាក់ ពណ៌ក្រហម ពណ៌ព្រីងទុំ ពណ៌ខ្មៅ ពណ៌សំរឹទ្ធ និងពណ៌ត្នោត៕
ចុចអានបន្ត៖
ឡាន SUV កម្លាំងខ្លាំងដាច់គេក្នុងលោក តម្លៃចាប់ពី ២៩៥ ០០០ ដុល្លារ
ចេញរាងឡាន Bugatti តម្លៃ ៨,៩ លានដុល្លារ អាចស្ទុះដល់ ១០០ គ.ម/ម៉ក្នុងពេល ២,៤ វិនាទី