រដ្ឋបាល​ក្រុង​ព្រះសីហនុ ប្រកាស​សម្រួល​ការ​ហូប​ចុក និង​ស្នាក់ អ្នក​ផ្លាស់​ទី​ឆ្ងាយ​មក​ប្រឡង​នៅ​ក្រុង​ព្រះសីហនុ

  • 2019-08-15 08:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ក្រុងព្រះសីហនុ បាន​ប្រកាស​អំពី​ការ​សម្រួល​នៃ​ការ​ស្នាក់​នៅ ហូប​ចុក​ក្នុង​អំឡុង​ពេល​ប្រឡង សម្រាប់​បេក្ខជន​ ដែល​មក​ពី​បណ្ដា​វិទ្យាល័យ​ឆ្ងាយៗ ដើម្បី​ចូលរួម​ប្រឡង​បាក់ឌុប​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ១៩ សីហា ខាង​មុខ​នេះ។

សកម្មភាពបេក្ខជនប្រឡងបាក់ឌុប​ឆ្នាំចាស់ ហូបបាយ​ជុំគ្នា

យោង​តាម​សេចក្ដី​ជូន​ដំណឹង​ ដែល​ចុះ​ហត្ថលេខា​ដោយ​ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ បាន​រៀបរាប់​នៅ​ក្នុង​សារ​លិខិត​ចុះ​ថ្ងៃ​ទី ១៤ សីហា ២០១៩ ឲ្យ​ដឹង​ថា ក្នុង​គោលបំណង​ជួយ​សម្រាល​បន្ទុក​ដោះស្រាយ​ការ​លំបាក​​ និង​បញ្ហា​ប្រឈម​បស់​មាតា​បិតា អ្នក​អាណាព្យាបាល​ និង​ក្មួយៗ ជា​បេក្ខជន​ដែល​មក​ពី​បណ្ដា​វិទ្យាល័យ​ឆ្ងាយ​ៗ នៃ​ស្រុក​ព្រៃនប់ ស្រុក​កំពង់​សិលា និង​ស្រុក​ស្ទឹងហាវ ដែល​ពុំ​មាន​លទ្ធភាព​​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​ការ​ស្នាក់​នៅ​ហូប​ចុក​ក្នុង​អំឡុង​ពេល​ប្រឡង រដ្ឋបាល​ខេត្ត​បាន​រៀប​ចំ​កន្លែង​ស្នាក់​នៅ និង​ផ្ដល់​អាហារ​បី​ពេល​ក្នុង​១ថ្ងៃ​សម្រាប់​បេក្ខជន​ ដែល​មក​ពី​វិទ្យាល័យ​ ហ៊ុនសែន កំពង់​សិលា និង​វិទ្យាល័យ​ ហ៊ុនសែន​ កែវផុស នៅ​ផ្ទះសំណាក់​ឡេង​ទ្រី ស្ថិត​នៅ​ក្នុង​ស្រុក​ព្រៃនប់។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ក៏​បាន​បញ្ជាក់​ដែរ​ថា ចំពោះ​បេក្ខជន​មក​ពី​វិទ្យាល័យ​ស្ទឹង​ហាវ និង​វិទ្យាល័យ​ហ៊ុន​សែន​ស្មាច់​ដែង​ត្រូវ​ស្នាក់​នៅ និង​ទទួល​អាហារ​បីពេល​ក្នុង​មួយថ្ងៃ​នៅ​ផ្ទះ​សំណាក់​គ្រូបង្រៀន និង​ផ្ទះ​សំណាក់​កាកបាទ​ក្រហម​ ស្ថិត​នៅ​ក្នុង​ក្រុង​ព្រះសីហនុ។ ដោយឡែក​ចំពោះ​ការ​ផ្ញើ​យានជំនិះ​របស់​បេក្ខជន​ទាំង​អស់​នៅ​គ្រប់​មណ្ឌល​ប្រឡង​រដ្ឋបាល​ខេត្ត​ធានារ៉ាប់រង​ការ​ចំណាយ​ទាំងស្រុង៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា