អ្នក​គាំទ្រ​ម៉ាឡេស៊ី ​អរគុណ​ក្រុម​កម្ពុជា​ ​ដែល​ស៊ី​វៀតណាម​ ស្រោច​ស្រង់​ពួកគេ​

  • 2019-08-16 01:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម U18 ​កម្ពុជា លេង​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​វៀតណាម​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF U18 Championship ​នៅ​ទឹក​ដី​វៀតណាម​តែ​ម្ដង​។

ជ័យជម្នះ​របស់​កម្ពុជា​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​វៀតណាម​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ខាង​លើ​នេះ​ទៅ​ហើយ ​បើ​ទោះ​ជា​ម៉ាឡេស៊ី​ចាញ់​ក្រុម​ថៃ​ក៏​ដោយ។ ​ជា​លទ្ធផល​ក្រុម​ម៉ាឡេស៊ី ​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ទាំង​ខ្លួន​ចាញ់​ថៃ ​ព្រោះ​វៀតណាម​លេង​មិន​ឈ្នះ​កម្ពុជា។

កត្តា​នេះ​ហើយ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ម៉ាឡេស៊ី​មួយ​ចំនួន​ធំ​បាន​ចូល​មក​អរគុណ​ដល់​ក្រុម U18 ​កម្ពុជា ​ដែល​ជា​អ្នក​ជួយ​ពួកគេ​បាន​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ។ អ្វី​ដែល​កាន់​តែ​ចម្លែក​ទៀត​នោះ ​អ្នក​គាំទ្រ​វៀតណាម​ក៏​បាន​សរសើរ​ចំពោះ​ទម្រង់​លេង​របស់​កម្ពុជា​ផង​ដែរ ​ដែល​ធ្វើ​បាន​យ៉ាង​ល្អ យក​ឈ្នះ​ក្រុម​ខ្លាំង​ទាំង​វៀតណាម និង​ថៃ​ក្នុង​ពាន​រង្វាន់​អន្តរជាតិ​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ