Toyota កំពុងសំងំតេស្ត RAV4 អាចសាកភ្លើងបាន

  • 2019-08-16 03:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​Toyota កំពុង​តែ​សាក​ល្បង​រថយន្ត​ RAV4 ប្រភេទ​ Plug-in Hybrid ដែល​អាច​​បើកបរ​ដោយ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​ផង និង អាច​ប្រើ​ថាមពល​ប្រេង​ឥន្ធនៈ​ផង។

បើ​តាម​រូបភាព​ដែល​ថត​បាន​ ប្រភេទ Plug-in នេះ​ មិន​មាន​រូបរាង​អ្វី​ពិសេស​នោះ​ទេ ប៉ុន្តែ​មើល​ឲ្យ​ជាក់​ទៅ នៅ​ពី​ចំហៀង​គេ​សង្កេត​ឃើញ​​រន្ធ​សម្រាប់​ដោត​​បញ្ចូល​ថាមពល​អគ្គិសនី ដែល Toyota ព្យាយាម​បិទ​បាំង។

លក្ខណៈ​សម្បត្តិ​​​រថយន្ត RAV4 ប្រភេទ​នេះ គេ​ដឹង​តិច​តួច​បំផុត ប៉ុន្តែ​វា​ទំនង​ជា​ប្រើ​ម៉ាស៊ីន​ ២,៥ លីត្រ ៤ ស៊ីឡាំង​ ដូច​ជា RAV4 Hybrid ដែរ។ ម៉ាស៊ីន​នេះ​ផលិត​កម្លាំង​បាន ​១៧៦ សេះ។ គេ​រំពឹង​ថា​រថយន្ត​នេះ​នឹង​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​កម្លាំង​ខ្លាំង​ជាង​ប្រភេទ​ Hybrid និង​អាគុយ​ធំ​ជាង​មុន។ តាម​ការ​រំពឹង​ទុក​នេះ អាច​ឲ្យ​រថយន្ត RAV4 Plug-in Hybrid បើកបរ​បាន​ចម្ងាយ​ ៤៨ គ.ម ដោយ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ៕

ចុចអាន ៖ Camry ឆ្នាំ ២០១៩ មួយទឹកលក់នៅខ្មែរ តម្លៃប៉ុណ្ណេះល្មមទេ?

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម