Bill Gate​ ​ក្លាយ​ជា​មហា​សេដ្ឋី​ដល់​សព្វ​ថ្ងៃ​ ​ព្រោះ​សំនួរ​មួយ​ឃ្លា​នេះ

  • 2019-08-16 06:26:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​មហាសេដ្ឋី​បច្ចេកវិទ្យា​ដែល​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ​លោក​ ​Bill Gate​ ​បាន​បង្ហើប​ថា​ជោគជ័យ​ដល់​សព្វ​ថ្ងៃ​របស់​គាត់​ ​គឺ​កើត​ឡើង​ដោយ​សំនួរ​ដ៏​មាន​តម្លៃ​មួយ​ឃ្លា​ដែល​កំពូល​មហាសេដ្ឋី​ផ្នែក​វិនិយោគ​លោក​ ​Warren Buffett​​​ ចោទ​សួរ​គាត់​កាល​ពី​ទសវត្ស​ឆ្នាំ​ ​៩០។

លោក​ ​Warren Buffett ឆ្វេង

សំនួរ​នោះ​គឺ​លោក​ ​Warren Buffet​ ​សួរ​ថា​ ​"Microsoft​ ​ជា​ក្រុមហ៊ុន​តូច​ ​ខណៈ​ ​IBM​ ​គឺ​ធំ​ខ្លាំង​ណាស់​ ​ហេតុ​អ្វី​អ្នក​គិត​ថា​អាច​ធ្វើ​ល្អ​ជាង​ពួក​គេ​ ​ហើយ​ពួក​គេ​មិន​អាច​ផ្ដួល​ផលិតផល​ដែល​ ​Microsoft​ ​ផលិត?” ។

មិន​មាន​អ្វី​ឆ្លើយ​តប​ទៅ​ ​Warren Buffet​ ​ក្រៅ​ពី​យក​មក​វិភាគ​ ​និង​ពិចារណា​យ៉ាង​លម្អិត​ ​Bill Gate​ ​បាន​រក​ឃើញ​ពី​ចំណុច​ខ្លាំង​របស់​ ​Microsoft​ ​គឺ​អាច​ផលិត​ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់​កុំព្យូទ័រ​តាម​ផ្ទះ​ដែល​ងាយ​ប្រើ​ ​ខណៈ​ ​IBM​ ​គិត​សំខាន់​តែ​អតិថិជន​ប្រភេទ​អាជីវកម្ម​ ​និង​ផលិតផល​តម្រូវ​បច្ចេកទេស​ច្រើន​ទើប​ប្រើ​បាន។

ក្នុង​សំនួរ​ ​និង​ចម្លើយ​នៃ​កំពូល​មហាសេដ្ឋី​ទាំង​ពីរ​នេះ​ចង់​បង្ហាញ​ថា​ ​ដើម្បី​​ឲ្យ​ផលិតផល​មាន​អ្នក​គាំទ្រ​ច្រើន​ ​គឺ​ត្រូវ​ដឹង​ពី​តម្រូវ​ការ​ ​ភាព​ងាយ​ស្រួល​ ​និង​លទ្ធភាព​នៃ​ការ​ចំណាយ​របស់​អតិថិជន៕

ចុចអាន ៖ មួយ​ខែៗ PewDiePie កើប​លុយ​បាន​មិន​ចេះ​តិច​លាន​តាម​រយៈ​ប្រភព​ចំណូល​ធំ​ពីរ

ប្រភព៖ Businessinsider   ប្រែសម្រួល៖ រដ្ឋ