សៀង ចន្ធា៖ សូមឲ្យបងប្អូនបន្តគាំទ្របន្តទៀតដើម្បីជាកម្លាំងដល់ពួកខ្ញុំ

  • 2019-08-16 13:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​កម្ពុជា​ សៀង ចន្ធា រួម​ទាំង​មិត្ត​រួម​ក្រុម​បាន​ត្រឡប់​មក​ដល់​ប្រ​ទេស​កម្ពុជា​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី១៦ ខែ​សីហា​នេះ បន្ទាប់​ពី​រូប​គេ​ក៏​ដូច​ជា​ក្រុម​ទាំង​មូលបាន​បញ្ចប់​ភារកិច្ច​ក្នុង​ការ​ប្រកួត AFF U18 Championship 2019 ដែល​ប្រទេស​វៀតណាម​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ទិដ្ឋភាពការមកដល់ល្ងាចមិញ

កុមារ​មាស​កម្ពុជា​រូប​នេះ​បាន​​និយាយ​ថា៖ «ខ្ញុំ​សូម​អរគុណ​ដល់​ពួក​គាត់​ដែល​តែង​តែ​គាំទ្រ​ពី​ចម្ងាយ​ សូម​ឲ្យ​បង​ប្អូន​បន្ត​គាំទ្រ​បែប​នេះ​បន្ត​ទៀត​ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​ពួក​ខ្ញុំ​​​»។ រូបគេ​បាន​បន្ត​ទៀត​ថា​សម្រាប់​ការ​ប្រកួត​ទាំង​នេះ​​យើង​ទទួល​បាន​ផល​វិជ្ជមាន​ច្រើន​ដូច្នេះ​ពួក​យើង​អាច​មាន​លទ្ធភាព​ប្រជែង​ជា​មួយ​ពួក​គេ​បាន​សម្រាប់​ Sea Game 2023 ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ទិដ្ឋភាពការមកដល់ល្ងាចមិញ

រំលឹក​ដែរ​ថា កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤ក្នុង​ពូល​B បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​ម្ទាស់​ផ្ទះ​វៀតណាម​ក្នុង​លទ្ធផល​២-១ ធ្វើ​ឲ្យ​ក្រុម​ U18វៀតណាម​អស់​ឱកាស​បន្ត​ទៅ​មុខ​ទៀត​ដូច​កម្ពុជា​ដែរ៕

​​

អត្ថបទ៖ Yorn Sovieth