Barcelona ចាញ់ Athletic Bilbao ប្រកួត​បើកឆាក La Liga ក្រោយ​អវត្តមាន Messi និង Suarez

  • 2019-08-17 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​អវត្តមាន Lionel Messi ដែល​កំពុង​មាន​របួស Barcelona បាន​ចាញ់ ១-០ ទៅ​លើ​ Athletic Bilbao ក្នុង​ការ​ប្រកួត​បើក​ឆាក​នៃ​លីគ​កំពូល​អេស្ប៉ាញ​​ដែល​ជា​គ្រាប់បាល់​ចុងម៉ោង​របស់ Aritz Aduriz ។

រឿង​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​សម្រាប់ Barca គឺ Luiz Suarez រង​របួស​ហើយ​ត្រូវ​ប្តូរ​ចេញ​ត្រឹម​តង់​ទី១ ជំនួស​ដោយ Rafinha។

Barcelona មាន​ឱកាស​ស៊ុត​ចំ​គោលដៅ​តែ​២​ជើង​គត់​ទៅ​លើ Athletic Bilbao ពោល​គឺ​​ក្លឹប​​ម្ចាស់​ជើងឯក មិន​អាច​គំរាមកំហែង​គូ​ប្រកួត​របស់​ខ្លួន​បាន​ឡើយ​ពេល​អត់​តួ​សំខាន់ Messi និង Suarez ខណៈ​ដែល Griezmann ក៏​មិន​អាច​ដើរតួ​ជា​ខ្សែ​ប្រយុទ្ធ​តែ​ឯង​បាន​ឡើយ៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី