ស្ថានភាពប្រឡងថ្ងៃទី១ កំពុងដំណើរការយ៉ាងដូចម្ដេចដែរ?
- 2019-08-19 01:50:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានភាពប្រឡងថ្ងៃទី១ កំពុងដំណើរការយ៉ាងដូចម្ដេចដែរ?
ចន្លោះមិនឃើញ
ភាពស្ងប់ស្ងាត់នៃការដំណើរការសំណេរនៅម៉ោងទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃ១៩ សីហា ២០១៩។ នេះបើយោងតាមការវាយតម្លៃដោយក្រសួងអប់រំ ដែលបានបង្ហោះសារនៅលើផេកផ្លូវការរបស់ខ្លួន កាលពីព្រឹកមិញនេះ។
ប្រភពដដែលបានសរសេរទៀតថា នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរនៃវិញ្ញាសាទី១ គឺប្រវត្តិវិទ្យា ពីម៉ោង ៧:៣០ ដល់ ម៉ោង ៨:៣០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងផែនដី និងបរិស្ថានវិទ្យា ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។
នៅថ្ងៃប្រឡងនៃម៉ោងទី១នេះ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង ថ្វីត្បិតនៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ ប៉ុន្តែដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់ ៕