យុវវ័យកម្ពុជា ដែលច្រៀងជាភាសាអង់គ្លេសធ្វើឲ្យកក្រើកឆាកកម្មវិធីលំដាប់អន្តរជាតិ
- 2019-08-19 05:08:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវវ័យកម្ពុជា ដែលច្រៀងជាភាសាអង់គ្លេសធ្វើឲ្យកក្រើកឆាកកម្មវិធីលំដាប់អន្តរជាតិ
ចន្លោះមិនឃើញ
ការប្រឡងចម្រៀងតាមរយៈកម្មវិធីលំដាប់ពិភពលោក "The Voice Cambodia” “Cambodian idol” និង X Factor Cambodia” ជាដើមបានបង្ហាញឲ្យឃើញបេក្ខជនមានសមត្ថភាពរបស់កម្ពុជាច្រើន នេះនិយាយជារួមទាំងការច្រៀងចម្រៀងជាតិ និងអន្តរជាតិ។ តែបើនិយាយដោយឡែកតែបទជាភាសាអន្តរជាតិ ក៏គេឃើញបេក្ខជនដែលសុទ្ធជាយុវវ័យកម្ពុជាជាច្រើនមានសមត្ថភាពច្រៀងភាសាអន្តរជាតិនេះបានល្អ ស្ទើរមិនគួរឲ្យជឿ។
យ៉ាងណា គេឃើញមានបេក្ខជនប៉ុន្មានរូប កាន់តែលេចធ្លោក្នុងចំណោមបេក្ខជនដែលច្រៀងជាភាសាអន្តរជាតិដូចគ្នា ពោលគឺ រាល់ពេលការបញ្ចេញសមត្ថភាពរបស់ពួកគេ គឺបានដាស់រំញោចបេះដូងទស្សនិកជនឲ្យស្ទើរតែលោតចេញពីប្រអប់ទ្រូង ដោយសារតែការមិននឹកស្មានថា ពួកគេធ្វើបានល្អយ៉ាងនេះ៖
១.រ៉េត ស៊ូហ្សា៖ យុវតីរូបនេះ បានធ្វើឲ្យទស្សនិកជនហ៊ោកក្រើកស្ទូឌីយ៉ូរបស់ហង្សមាស ក្រោយសំឡេងដ៏ស្រួយស្រេះរបស់នាងបានបន្លឺឡើង ក្នុងពេលនាងលេចមុខលើកដំបូងបំផុតក្នុងកម្មវិធី "The Voice Cambodia” កាលពីឆ្នាំ ២០១៦។ ពេលនោះនាងច្រៀងបទ "Power of Love" ហើយជាលទ្ធផលនាងទទួលបានការបង្វិលកៅអីពីគណៈកម្មការទាំង៤រូប។
២.អួន រតនៈបណ្ឌិត៖ កំលោះវ័យ ២៦ឆ្នាំទើប លេខមុខក្នុងការប្រឡង "X Factor Cambodia” នៅឆ្នាំនេះ។ លោកគ្រូពេទ្យរូបនេះ បានជ្រើសរើសបទ "Perfect” របស់ Ed Sheraan មកច្រៀង។ មិនធម្មតាទេ យុវជនរូបនេះ ធ្វើបានល្អបំផុតក្នុងបទរបស់តារាចម្រៀងអង់គ្លេស ធ្វើឲ្យទស្សនិកជនរំភើបស្ទើរងើបផុតពីកៅអី។ ជាលទ្ធផល បណ្ឌិត ទទួលបាន "Yes” ទាំង៤ដែរ។
៣.កែវ ច័ន្ទដាលីន៖ យុវតីវ័យ ១៨ឆ្នាំរូបនេះ រឹតតែអស្ចារ្យថែមទៀត ក្នុងការប្រឡងដែលពោរពេញដោយទំនុកចិត្ត។ គ្រប់វគ្គដែល ដាលីន បានបង្ហើរសំនៀង គ្មានថាវេលាណា ដែលមិនកងរំពង និងហោរកញ្ជ្រៀវពីទស្សនិកនោះទេ។ ចំណុចនេះ កញ្ញា សុខ សីឡាលីន ក៏ទទួលស្គាល់ដូចគ្នា។ យុវតីមកពីរាជធានី បានលេចដំបូងជាមួយបទ "I Have Nothing” ក្នុងកម្មវិធី "X Factor Cambodia” ដែរ។
នាងទទួលបាន "Yes” ពីគណៈកម្មការទាំង៤ ។ លុះមកដល់វគ្គទី២ លីន រឹតតែអស្ចារ្យថែមទៀតក្នុងបទ "Listen” របស់អ្នកចម្រៀងអាមេរិក Beyonce។ នាងធ្វើបានអស្ចារ្យស្ទើរមិនគួរឲ្យជឿ ក្នុងបទដែលរាប់ថាជា "បទមេ" នេះ។ នាងបានឈ្នះកៅអីមួយក្នុងចំណោមកៅអីទាំង ៦ របស់កម្ពុជា។
ក្រៅពីពួកគេទាំង៣ មានបេក្ខភាពយុវវ័យកម្ពុជាជាច្រើនទៀតដែលអាចធ្វើបានល្អក្នុងការប្រឡងចម្រៀងជាភាសាអន្តរជាតិដែរនោះមាន៖ ពិន ណាតច័ន្ទឆដា ជឿន លីលី និង ផានិត ជាដើម។ គណៈកម្មការ ណុប បាយ៉ារិទ្ធ លើកឡើងថា សមត្ថភាពរបស់យុវជន យុវតី កម្ពុជា ទាំងនេះ គឺជាមោទកភាពរបស់កម្ពុជា៕