បង្ហោះ​រូប​ស្អាត​ឥត​ខ្ចោះ​លើ​បណ្ដាញ​សង្គម តារា​អ៊ីនធឺណិតចិន​ត្រូវ​គេ​បក​អាក្រាត​មុខ​ខុសគ្នាដាច់

  • 2019-08-19 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​រូបថ​តរ​បស់​អ្នក​​ថត​តាម​ផ្លូវ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា តារា​បណ្ដាញ​សង្គម​ចិន​ជា​ច្រើន​បាន​ប្រើ​កម្មវិធី​កាត់​ត​រូប​រាល់​ពេល​អនឡាញ​ម្ដង​ៗ​ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​ឲ្យ​បាន​ច្រើន។

រយៈ​ពេល​កន្លង​មក​នេះ ប្រទេស​ចិន​បាន​ប្រទះ​ឃើញ​ការ​បក​អាក្រាត​សម្រស់តារា​អ៊ីនធឺណិត​ជាច្រើន​ ដោយ​តាម​នោះ​ដែរ រាល់ពេល​ដែល​ខ្លួន​ឡាយ​លើ​បណ្ដាញ​សង្គម​ម្ដង​ៗ តារា​អ៊ីនធឺណិត​ទាំង​នេះ តែង​តែ​ផាត់​មុខ​ក្រាស់ៗ និង​ប្រើ​កម្មវិធី​ប្រែ​ទម្រង់​មុខ​ឡើង​សឹង​តែ​ក្លាយ​ជា​មនុស្ស​ថ្មី​មួយ​ទៀត។

ជាក់​ស្ដែង​ អ្នក​ប្រើ​បណ្ដាញ​សង្គមបាន​ប្រទះ​ឃើញ​មួយ​ករណី​ទៀត ដែល​ត្រូវ​គេ​បក​អាក្រាត​ទាំង​ស្រុង​តែ​ម្ដង។ តាម​នោះ​ដែរ នៅ​ក្នុង​រូប​ដែល​ខ្លួន​បង្ហោះ តារា​ស្រី​អ៊ីនធឺណិត​រូប​នេះ មាន​ទម្រង់​មុខ​ស្រួច​ឡើង​វី ទាន់​សម័យ​ខ្លាំង​ណាស់ ហើយ​ភ្នែក​ក៏​ធំ​ៗ​ដូច​កូន​ក្រមុំ​ជ័រ។

បន្ថែម​ពី​នោះ គឺ​ជា​រូបរាង​ស្ដើង​ខ្ពស់​ ស្អាត​មិន​ចាញ់​តារា​ម៉ូដែល​ឡើយ។ យ៉ាងណាក្ដី​ នៅ​ពេល​អ្នក​ដើរ​តាម​ផ្លូវ​ប្រទះ​ឃើញ​នារី​រូប​នេះ​នៅ​ខាង​ក្រៅ គឺ​ខុស​ស្រឡះ​ពី​រូប​លើ​បណ្ដាញ​សង្គម​តែ​ម្ដង។ ដោយ​ខាង​ក្រៅ​ នាង​មាន​រាង​ធាត់ មុខ​មូល ទាប និង​ចាស់​ជាង​នៅ​ក្នុង​រូប​ឆ្ងាយ​ខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង​ខក​​ចិត្ត​យ៉ាង​ខ្លាំង ដែល​កន្លង​មក​គឺ​នាង​បោក​ប្រាស់​គេ​ទាំង​ស្រុង៕

ចុចអាន៖ ​ ស្ទើរមិនជឿនឹងភ្នែក HyunA បាក់សម្រស់ខ្លាំងទាំងពេលផាត់មុខនិងអត់ផាត់

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី