មកមើល រូបភាព ៣សន្លឹកដែលគេហាមមិនឲ្យបង្ហោះដាច់ខាតក្នុងបណ្ដាញសង្គមចិន
- 2019-08-19 07:36:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល រូបភាព ៣សន្លឹកដែលគេហាមមិនឲ្យបង្ហោះដាច់ខាតក្នុងបណ្ដាញសង្គមចិន
ចន្លោះមិនឃើញ
យោងតាមគម្រោងតាមដានបណ្ដាញសង្គមមួយឈ្មោះ Weiboscope ដែលត្រូវបានធ្វើឡើងដោយសកលវិទ្យាល័យហុងកុង បានបង្ហាញរូបភាពមួយចំនួនដែលអ្នកប្រើប្រាស់បណ្ដាញសង្គមចិនមិនអាចបង្ហោះ ឬចែកចាយជាសាធារណនោះឡើយ។ ភាគច្រើននៃរូបភាពដែលត្រូវបានហាមឃាត់ គឺជាប់ពាក់ព័ន្ធនឹងនយោបាយរបស់បក្សកុម្មុយនិស្តចិន ក៏ដូចជាប្រធានាធិបតីជាដើម។
ខាងក្រោមនេះ គឺជារូបភាព ៣សន្លឹកដែលគេហាមមិនឲ្យបង្ហោះដាច់ខាតក្នុងបណ្ដាញសង្គមចិន ៖
១. រូបភាព Tank Man ក្នុងការបង្ក្រាបនៅទីលានធានអានមិន
Tank Man គឺជាឈ្មោះនៃរូបភាពបុរសម្នាក់ឈរពីមុនជួររថក្រោះដែលចាកចេញពីទីលានធានអានមិន ក្រោយពេលដែលមានការបង្ក្រាបក៏តវ៉ាកាលពីថ្ងៃទី ៥ ខែមិថុនាឆ្នាំ ១៩៨៩។ បាតុកម្មដែលធ្វើឡើងដោយក្រុមនិសិ្សតចាប់ពីថ្ងៃទី ៥ខែមេសា ដល់ថ្ងៃទី៤មេសា ១៩៨៩ បានឈានដល់ការបង្ក្រាបដោយកងកម្លាំងដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសរាប់ពាន់នាក់។ រូបភាពនេះ ត្រូវបានហាមឃាត់មិនឲ្យបង្ហោះ ឬចែកចាយក្នុងបណ្ដាញសង្គមដ៏ធំរបស់ចិន Weibo។
២. រូបភាពប្រធានាធិបតីចិន Xi Jinping និង លោក អូបាម៉ា យកទៅប្រៀបធៀបនឹងតុក្កតា Winnie the Pooh
រូបភាពប្រធានាធិបតីចិនបច្ចុប្បន្នលោក Xi Jinping ថតជាមួយអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចិនយកមកលេងសើច ដោយប្រៀបធៀបរូបមេដឹកនាំទាំងពីរទៅនឹងតួអង្គខ្លា និងខ្លាឃ្មុំក្នុងតុក្កតារឿង Winnie the Pooh។
៣. រូបកង្កែបយក្សកម្ពស់ជាង ២០ម៉ែត្រ ប្រដូចនឹងអតីតប្រធានាធិបតីចិន
ពោងខ្យល់យក្សរូបកង្កែបដែលមានកម្ពស់ជាង ២០ម៉ែត្រ ត្រូវបានហាមឃាត់ពីបណ្ដាញសង្គមចិន ក្រោយពេលដែលអ្នកប្រើប្រាស់យកមកលេងសើចដោយប្រដូចទៅនឹងអតីតប្រធានាធិបតីចិនលោក Jiang Zemin ដែលកាន់តំណែងពីឆ្នាំ ១៩៩៣-២០០៣៕