ល្បីខ្លាំងនៅឥណ្ឌា ឥលូវផលិតផលថែសុខភាព និងសម្រស់បែបធម្មជាតិនេះមាននៅកម្ពុជាហើយ
- 2019-08-19 10:14:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីខ្លាំងនៅឥណ្ឌា ឥលូវផលិតផលថែសុខភាព និងសម្រស់បែបធម្មជាតិនេះមាននៅកម្ពុជាហើយ
ចន្លោះមិនឃើញ
ផលិតផលអាហារជំនួយសុខភាព និងថែទាំស្បែកដ៏ល្បីល្បាញនាំមុខគេធំចំនួនពីរនៅឥណ្ឌា គឺ ម៉ាក GAIA និង SKINELLA ដែលជាម៉ាកផលិតផល FMCGមកពីក្រុមហ៊ុនមេ ឈ្មោះថា Cosmic Nutracos Solutions Pvt. Ltd. បានសម្ពោធវត្តមានផ្លូវការនៅកម្ពុជាហើយ កាលពីទី ១៧ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារ ណាហ្គាវើល ភ្នំពេញ។
ព្រឹត្តិការណ៍សម្ពោធដាក់ដំណើរការនេះមានការចូលរួមពីឯកអគ្គរដ្ឋទូតឥណ្ឌាលោកជំទាវ Manika Jain និងកញ្ញា ប៊ី សុធារី អតីតបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៦ និងកញ្ញា រឿន ស៊ីណាត អតីតបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៦ , រួមទាំងលោក Gautam Bali នាយកប្រតិបត្តិ និងលោកស្រី Dolly Kumar នាយកនៃក្រុមហ៊ុន Cosmic Nutracos Solutions Pvt. Ltd.។
ក្រៅពីនេះក៏មានការចូលរួម ពីដៃគូចែកចាយស្របច្បាប់គឺ ក្រុមហ៊ុន Vimpex/PL Global Ltd. ជាគ្រុបក្រុមហ៊ុនចម្រុះជាតិសាសន៍ និងបានដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ២៣ឆ្នាំ មកហើយ។
“យើងមើលឃើញសក្ដានុពលយ៉ាងប្រសើរនៅក្នុងទីផ្សារកម្ពុជា អ្នកប្រើប្រាស់មានការចូលរួមយ៉ាងខ្លាំង និងមានការទទួលយកនូវការច្នៃប្រឌិត និងទស្សនៈនៃផលិតផលថ្មីៗ។ យើងជឿជាក់ថាវានឹងក្លាយជាទីផ្សារដ៏រឹងមាំមួយសម្រាប់យើងនៅក្នុងឆ្នាំបន្ដបន្ទាប់”។ នេះជាប្រសាសន៍របស់លោកស្រី Dolly Kumar ដែលបានដាក់ឲ្យដំណើរការ និងទទួលបានកំណើនពីមួយឆ្នាំទៅមួយឆ្នាំនៅលើផលិតផលម៉ាក GAIA និង SKINELLA នៅឥណ្ឌា និងបានពង្រីកវត្ដមានជាសកលទៅកាន់ប្រទេសនានាដូចជា ប្រទេសមីយ៉ាន់ណា ឌូបៃ ប៊ូតាន ណេប៉ាល់ ម៉ាល់ឌីវ អ៊ូហ្គាន់ដា ជាដើម។
អំពីម៉ាក GAIA
GAIA ត្រូវបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ២០០៩ ដែលរួមមាននូវផលិតផលអាហារសុខភាព និងអាហារបំប៉នច្រើនប្រភេទ។ Gaia ជាភាសាក្រិកសំដៅលើទេពធីតានៃភពផែនដី ជាឈ្មោះមួយដែលសាកសមសម្រាប់ម៉ាកផលិតផលដែលប្រាប់ពីអាថ៌កំបាំងសុខភាពនៃធនធានធម្មជាតិរបស់ផែនដីសម្រាប់ជាប្រយោជន៍ដល់យើងទាំងអស់គ្នា។
GAIA មានផលិតផលច្រើនជាង ៦៨មុខ និងមានផ្នែកជំនាញចំនួន ៤ ដែលស្ថិតក្រោម GAIA PLUS, GAIA LITE, GAIA SPORT និង GAIA ORGANIC។ ក្រុមផលិតផលទាំងអស់មានចាប់ពីផលិតផលអាហារបំប៉នដូចជា ស្ពីរ៉ូលីណា (Spirulina) គ្លូកូសាមីន (Glucosamine) ប្រេងFlax seed រុក្កជាតិ Neem ប្រទាលកន្ទុយក្រពើ កន្ទួតព្រៃ រហូតដល់អាហារសុខភាពដូចជាតែបៃតងប្រភេទផ្សេងៗ រុក្ខជាតិសម្រាប់ឆុងនានា អាហារគ្រាប់ធុញ្ញជាតិ (muesli) ទឹកឃ្មុំ ប្រេងអូលីវ នំឃុកឃី ស្រូវអូត គ្រឿងផ្សំជំនួសស្ករ (stevia) នំគ្រាប់ធុញ្ញជាតិ អាហារសម្រន់លាយ ប្រូតេអ៊ីនទឹកដោះគោ ប្រូតេអ៊ីនប្រចាំថ្ងៃ និងគ្រឿងទេសធម្មជាតិនានា។
GAIA PLUS ៖ មាននូវអាហារបំប៉នដែលមានគោលបំណងផ្ដល់នូវសារធាតុចិញ្ចឹមដែលជាទូទៅយើងមិនបានទទួលក្នុងចំនួនមួយដែរគ្រប់គ្រាន់ពីអាហារប្រចាំថ្ងៃរបស់យើងទេ។
GAIA LITE ៖ ត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម និងអ្នកដែលចង់គ្រប់គ្រងទម្ងន់។
GAIA SPORT ៖ សម្រាប់អ្នកដែលមានបែបផែនជីវិតសកម្មហើយត្រូវការផលិតផលដើម្បីរក្សាភាពសមសួនរបស់ខ្លួន។
GAIA ORGANIC ៖ មានគ្រឿងទេសធម្មជាតិច្រើនប្រភេទ និងសម្រាប់អ្នកដែលចង់ជ្រើសរើសដំណោះស្រាយបែបធម្មជាតិដើម្បីបែបផែនជីវិតដែលមានសុខភាពល្អ និងប្រើប្រាស់ជីវិតបែបធម្មជាតិឲ្យបានល្អបំផុត។
ដោយកំណត់គោលដៅលើអ្នកប្រើប្រាស់ឆ្លាតវៃ GAIA បានធ្វើឲ្យជំហររបស់ខ្លួននៅក្នុងទីផ្សារមានភាពរឹងមាំក្នុងរយៈពេលច្រើនឆ្នាំមកនេះ ហើយគឺជាម៉ាកផលិតផល FMCG ដែលកំពុងរីកច្រើនលឿនជាងគេបំផុតនៅឥណ្ឌានាពេលបច្ចុប្បន្ន។ ការពិត Gaia គឺជាម៉ាកដែលមានផលិតផលអាហារសុខភាព និងអាហារបំប៉នគ្រប់ប្រភេទ និងផ្ដល់ជូននូវការសន្យាក្នុងការធ្វើឲ្យមនុស្សមានសុខភាពល្អ។
អំពី SKINELLA
Skinella ត្រូវបានដាក់ដំណើរការនៅដើមឆ្នាំ ២០១៧ ហើយគឺជាម៉ាកដែលមិនធម្មតា និងពិសេសសម្រាប់អ្នកប្រើប្រាស់វ័យក្មេង។ ជាក់ស្ដែង នេះជាម៉ាកផលិតផលថែរក្សាស្បែកតែមួយគត់នៅក្នុងទីផ្សារប្រទេសឥណ្ឌាដែលទាក់ទងនឹងយុវវ័យដោយផ្ទាល់។
បន្ទាប់ពីការស្រាវជ្រាវ និងអភិវឌ្ឍ ការស្ទង់មតិ និងគំនិតទីផ្សារអស់រយៈពេលជាច្រើនឆ្នាំ Skinella ត្រូវបានដាក់ឲ្យដំណើរការដោយមានផលិតផលថែរក្សាស្បែកគ្រប់ប្រភេទសម្រាប់អ្នកប្រើប្រាស់គោលដៅវ័យក្មេង ដែលត្រូវបានផលិតឡើងពីថាមពលនៃអាហារអស្ចារ្យ។ រូបមន្តរបស់ផលិតផល Skinella គឺពិសេសប្លែកគេនៅក្នុងទីផ្សារដោយមានតែសារធាតុផ្សំដែលបានមកពីអាហារអស្ចារ្យតែប៉ុណ្ណោះ និងគ្មានសារធាតុគីមីដែលកាចសាហាវទេ។
ក្រុមផលិតផលម៉ាក Skinella មានចាប់ពីជែលដុសខ្លួនផ្សំពីក្រូចចិន, ជែលដុសខ្លួនផ្សំពីក្រូចឆ្មាបៃតង , និងប្រេងអូលីវ ,ម៉ាសបិតមុខកាហ្វេ ,និងសូកូឡា , ម៉ាសសម្អាតផ្ទៃមុខបែបស៊ីជម្រៅផ្សំពីផ្លែស្រកានាគ , ម៉ាសសារ៉ាយសមុទ្រធ្វើឲ្យស្បែកមុខភ្លឺ , ម៉ាស pistachio ធ្វើឲ្យមុខភ្លឺចែងចាំង , ឡេលាបខ្លួនទឹកដោះគោ ,និងផ្កាកូឡាប , សាប៊ូលាងមុខប៊្លូបឺរី , ម៉ាសធ្វើឲ្យមុខស្រស់ថ្លា, ស្ក្រាប់ខាត់ខ្លួនផ្សំពីត្របែកផ្កាឈូក, ឡេការពារកម្ដៅថ្ងៃផ្សំពីផ្លែឪឡឹក, ស្ក្រាប់ខាត់មុខផ្សំពីស្រូវអូតនិងទឹកឃ្មុំ , ស្ក្រាប់ខាត់មុខផ្សំពីផ្លែគីវី , ឡេត្រជាក់សម្រាប់មុខ និងខ្លួនផ្សំពីក្រូចថ្លុង, ឡេលាបស្បែកឲ្យភ្លឺផ្សំពីផ្លែគ្រែនបឺរី , សាប៊ូក្រូចធ្វើដោយដៃ , សាប៊ូផ្លែឈើចម្រុះធ្វើដោយដៃ ,និងក្រមួនលាបមាត់ដែលមានបួនក្លិនគឺ កាហ្វេ ផ្លែប៉ែស ផ្លែក្រូចចិន និងស្រ្ដបឺរី ៕