ផ្លូវការ! Coutinho ត្រូវបាន Bayern ខ្ចីជើងក្នុងជម្រើសពិសេស
- 2019-08-19 10:59:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! Coutinho ត្រូវបាន Bayern ខ្ចីជើងក្នុងជម្រើសពិសេស
ចន្លោះមិនឃើញ
ក្នុងថ្ងៃនេះដែរ ខ្សែបម្រើប្រេស៊ីលកីឡាករ Philippe Coutinho បានក្លាយជាកីឡាករក្លឹប Bayern Munich ហើយ នេះបើតាមការបញ្ជាក់របស់ក្លឹបយក្សអាល្លឺម៉ង់នេះ។
បើតាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ Bayern Munich ខ្សែបម្រើរូបនេះនឹងរួមរស់ជាមួយក្លឹបអាល្លឺម៉ង់ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១រដូវកាល។ ភាគីក្លឹបអាល្លឺម៉ង់នេះ នឹងមានជម្រើសពិសេសក្នុងការទិញដាច់កីឡាកររូបនេះ នៅពេលដែលកុងត្រាខ្ចីជើងហួសសុពលភាព។
យ៉ាងណាមិញ ចំពោះព័ត៌មានលម្អិតពាក់ព័ន្ធនឹងតម្លៃខ្លួនកីឡាករនៅកុងត្រា ភាគីក្លឹបទាំងពីរបានព្រមព្រៀងគ្នាមិនបញ្ចេញជាសាធារណៈឡើយ។
យោងតាមសារព័ត៌មានធំៗមួយចំនួនដូចជា BBC បានឲ្យដឹងថា ខាង Bayern Munich ផ្ដល់ប្រាក់ Barcelona ចំនួនជាង ៩លានដុល្លារ ក្នុងការខ្ចី Coutinho ហើយនឹងទិញផ្ដាច់ក្នុងតម្លៃជាង ១៣៣លានដុល្លារ។
រយៈពេលជាង ១ឆ្នាំនៅ Barcelona ខ្សែបម្រើវ័យ ២៧ឆ្នាំរូបនេះបានបង្ហាញខ្លួន ៧៦ប្រកួត និងរកគ្រាប់បាល់បាន ២១គ្រាប់៕
ប្រភព៖ Bayern Munich, BBC