មាន​តែ​មួយ​ប្រទេស​ក្នុង​អាស៊ាន​ទេ ដែល​មិន​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក

  • 2019-08-19 11:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តំបន់​អាស៊ាន​ជា​តំបន់​មួយ​ពោរពេញ​ដោយ​វប្បធម៌​ដ៏​សែន​ចម្រុះ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ ប​និយាយ​ពី​តំបន់​បេតិកភណ្ឌ​ពិភពលោក​វិញ មាន​នៅ​គ្រប់​ប្រទេស​ លើកលែង​តែ​មួយ​ប្រទេស​ទេ។

ប្រទេស​នោះ​គឺ​ ប្រទេស​ប្រ៊ុយណេ។ ប្រទេស​នេះ​នៅ​តែ​កំពុង​សិក្សា​ស្រាវជ្រាវ​ចំពោះ​តំបន់​វប្បធម៌ ឬ ធម្មជាតិ​ណា​មួយ​ដើម្បី​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

វិហារ​ឥស្លាម​នៅប្រ៊ុយណេ

ប្រ៊ុយណេ​ជា​ប្រទេស​មួយ​ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចេញ​ប្រេង​ ក៏​ប៉ុន្តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ រាជាណាចក្រ​នេះ​កំពុង​តែ​ព្យាយាម​ពង្រីក​ប្រភព​ចំណូល តាម​រយៈ​ពង្រឹង​វិស័យ​ទេសចរណ៍​។

នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​មូល​វិញ មាន​តែ​ប្រ៊ុយណេ និង​ទីម័រខាងកើត​ទេ ដែល​មិនមាន​តំបន់​បេតិកភណ្ឌ​ពិភពលោក។ ចំពោះ​ប្រទេស​ដែល​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ច្រើន​ជាង​គេ​វិញ​គឺ ប្រទេស​ឥណ្ឌូណេស៊ី ដោយ​មាន​ ៩កន្លែង៕

ប្រភព៖ UNESCO   ប្រែ​សម្រួល៖ ហ៊ីម រស្មី