មិនទាន់ប្រកាសថ្ងៃចេញផ្សាយផង រឿង​ភាគ​ថ្មីទាំង ៥​នេះធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាំទស្សនាយ៉ាងអន្ទះសា

  • 2019-08-21 02:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទូរទស្សន៍​ប៉ុស្តិ៍លេខ​៣ថៃ​តែង​មាន​ចំណី​អារម្មណ៍​ថ្មី​ឥត​ដាច់​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន តាម​រយៈ​ខ្សែភាពយន្ត​ ដោយ​មាន​តារាសម្ដែង​ល្បីឈ្មោះ​ជា​ច្រើន​ប្រចាំ​ប៉ុស្តិ៍​ចូលរួម​បញ្ចេញ​ទេពកោសល្យ។

យ៉ាង​ណា​មិញ​ ដោយសារ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​នា​ពេល​កន្លង​មក​នូវ​គម្រោង​ថត​រឿង​របស់​តារា​ប្រុស​ស្រី​ល្បីៗ ដូចនេះ​អ្នក​គាំទ្រ​ជា​ច្រើន​ក៏កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​នូវ​ថ្ងៃ​ចាក់​បញ្ចាំង​ផ្លូវ​ការ​របស់​រឿង​ទាំង​នោះ។ ក្នុង​ចំណោម​ភាព​យន្ត​ដែល​នឹង​ត្រៀម​បង្ហាញ​ខ្លួន​ទាំង​នោះ​ មាន​ ៥​រឿង​ដែល​គ្រប់​គ្នា​ចង់​មើល​ជាង​គេ មាន​ដួចជា៖

១. រឿង​ ''Roy Leh Marnya”

រឿង​នេះ​មានការ​សម្ដែង​ពី​ដៃគូ​ដ៏​ស័ក្ដិសម​ Pope Thanawat និង​ Bella Ranee។ នេះ​ជា​ការ​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត​រវាង​អ្នក​ទាំង​ ២​ បន្ទាប់​ពី​ទទួល​ជោគជ័យ​រួម​គ្នា​តាម​រយៈ​រឿង​ "បុព្វេសន្និវាស” កាល​ពីឆ្នាំ​មុន។ ដោយ​ឡែក​រឿង​ "Roy Leh Marnya” នេះ​ គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​ចុង​ឆ្នាំ ២០១៩នេះ។

២. រឿង​ "Lai Kinaree”

តាម​ការ​ចុះ​ផ្សាយ​ បាន​ឲ្យ​ដឹង​ថា​ រឿង​នេះ​នឹង​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​ Nadech និង​ Yaya ហើយ​ព័ត៌មាន​ទើប​ទទួល​បាន​ តួ​ឯក​ទាំង​ ២​នឹង​ចាប់​ផ្ដើម​ថត​រូប​ដាក់​រឿង​នៅ​ខែក្រោយ​នេះ។ ដូចនេះ​មានន័យ​ថា​សរុប​ទាំង​រឿង​នេះ​ វា​នឹង​ក្លាយ​ជា​ស្នាដៃ​ទី ៨​ហើយ​សម្រាប់​ ពួកគេ​ដែល​មាន​ឱកាស​សម្ដែង​រឿង​ជាមួយគ្នា។

៣. រឿង​ "Song Sanaeha”

នៅ​ក្នុង​រឿង​នេះ​ Kimmy Kimberley នឹង​ត្រូវ​សម្ដែង​ជា​តួ​កូន​ភ្លោះ​ ហើយ​ក៏​ត្រូវ​ប៉ះ​ជាមួយ​ដៃគូ​ចាស់​ James Ma ជា​ថ្មី​ម្ដង​ទៀតផងដែរ។ បន្ទាប់​ពី​រូបភាព​នៃ​សកម្មភាព​ថត​រឿង​ក្រៅ​ឆាក​ត្រូវ​បាន​បង្ហាញ​នា​ពេល​កន្លងមក​ អ្នក​គាំទ្រ​មិន​តិច​នោះ​ទេ លាន់​មាត់​ថា​ចង់​មើល​សាច់​រឿង​ទាំង​មូល​ក្នុង​ពេល​ឆាប់នេះ​ខ្លាំង​ណាស់។

៤. រឿង​ "Ok Keub Hak Ab Ruk Khun Samee”

ឯរឿង​នេះ​វិញ​ មាន​ Mark Prin និង​ Mew Nittha ជា​តួ​​ឯក​ ហើយ​វា​ជា​រឿង​ដែល​តារា​ប្រុស​ស្រី​ទាំង​ ២​មាន​ឱកាស​បាន​ជួប​សម្ដែង​ជាមួយ​គ្នា​លើក​ដំបូង​បង្អស់។ តាម​ការ​ឲ្យ​ដឹង​ Mark និង​ Mew ពិត​ជា​សម្ដែង​សម​គ្នា​ និង​ស៊ីសង្វាក់​គ្នា​បំផុត​ ទោះ​បី​ជា​លើក​ទី ១​ជាមួយ​គ្នា​ ប្រការ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ Fan កាន់​តែ​ចង់​ទស្សនា​រឿង​នេះ​ខ្លាំង​ឡើងៗ។

៥. រឿង​ "Leh Bunpakarn”

នេះ​ជា​រឿង​ទី ៣​សម្រាប់​ James Jirayu និង​ Taew Natapohn ដែល​មាន​រួម​ការ​ងារ​ជាមួយ​គ្នាតាមរយៈ​រឿង​ភាគ។ ទោះ​បី​មួយ​រយៈ​ចុង​ក្រោយ​ រឿង​ភាគ​របស់​ពួកគេ​ចេញ​ផ្សាយ​ញឹកញាប់​ ប៉ុន្តែ​សម្រាប់​អ្នក​គាំទ្រ​គ្មាន​ទេ​ពាក្យ​ថា​ធុញ​ចំពោះ​រឿង​ថ្មី​នេះ​ ហើយ​ម្នាក់ៗ​បន់​ឲ្យ​តែ​រឿង​នេះ​ចាក់​ផ្សាយ​ឆាប់ៗទៀត​ផង៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី