តក់​ស្លុត​តារា​រ៉េប​បទ​ដ៏​ល្បី​ក្នុង​បទ “ក្រមុំ​បី style ” លោក MC JR បាន​ទទួល​មរណ​ភាព​ទៀប​ភ្លឺ​នេះ

  • 2019-08-21 04:11:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន តារា​រ៉េប​បទ​ដ៏​ល្បី​ក្នុង​បទ “ក្រមុំ​បី​ស្ដាយ” ​លោក គង់ ពិសិដ្ធ ហៅ MC JR បាន​ទទួល​មរណភាព​ទៅ​ហើយ​កាល​ពី​ម៉ោង ៤​ទៀប​ភ្លឺ ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ២០១៩ នេះ។ នេះ​បើ​តាម​ម្ចាស់​បទ "ក្រមុំ​៣ Style"។

លោក វុទ្ធា ម្ចាស់​បទ “ក្រមុំ​បី Style” បាន​សរសេរ​សារ​រំលែក​ទុក្ខ​យ៉ាង​ដូច្នេះ​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា៖ “បង​សិដ្ឋ​អើយ! សូម​បង​ទៅ​ឲ្យ​បាន​សុខ​ចុះ យើង​មាន​អនុស្សាវរីយ៍​ច្រើន​ណាស់​ជាមួយ​គ្នា តស៊ូ​ស៊ី​អត់​ស៊ី​ឃ្លាន​ជាមួយ​គ្នា ធ្វើ​បទ​ចម្រៀង​ជាមួយ​គ្នា។ ខ្ញុំ​ខឹង​ណាស់​ដែល​គ្មាន​សមត្ថភាព​អាច​ជួយ​បង​បាន!"។

តាម​ប្រភព​ដដែល លោក គង់ ពិសិដ្ធ ហៅ MC JR បាត់​បង់​ជីវិត​ដោយ​សារ​តែ​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម និង​រលាក​ក្រពះ។ សព​ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​វត្ត​យស​សុវណ្ណ​រាម ហៅ​វត្ត​ឫស្សី​ស្រស់ ស្ថិត​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ។ លោក គង់ ពិសិដ្ឌ ត្រូវ​បាន​មហាជន​ជា​ច្រើន​ស្គាល់​តាម​រយៈ​បទ “ក្រមុំ​បី​ Style” ដោយ​លោក គឺ​ជា​អ្នក​រ៉េប​នៅ​ក្នុង​បទ​ចម្រៀង​មួយ​នេះ​ជាមួយ​នឹង​លោក វុទ្ធា៕

ខាង​ក្រោម​នេះ គឺ​ជា​ស្នាដៃ​សិល្បៈ​របស់​លោក គង់ ពិសិដ្ឋ៖

អត្ថបទ៖ ទារិកា