មកដឹង ២ចំណុចសំខាន់ៗ ដើម្បីអភិវឌ្ឍកន្លែងសាធារណក្នុងក្រុងភ្នំពេញ

  • 2019-08-21 10:07:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ​គឺ​ជា​ទីក្រុង​ដ៏​សម្បូរ​បែប​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​បណ្តុំសំណង់អាគារធំៗជាច្រើន រួមបញ្ជូលទាំងទីផ្សារ និងផ្សារទំនើបដែលធំជាងគេក្នុងប្រទេសកម្ពុជា សកលវិទ្យាលយ័ច្រើនជាងគេសំរាប់សិស្សានុសិស្សសិក្សារៀនសូត្រ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែផ្លូវទឹក និងកំពង់ផែផ្លូវគោកសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូននិងផ្ទុកទំនិញផ្សេងៗ និងកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ-អន្តរជាតិបានច្រើនលំដាប់ទី២បន្ទាប់ពី ក្រុងសៀមរាប។ យ៉ាង​ណា​មិញ រដ្ឋធានី​របស់​ប្រទេស​កម្ពុជា​មួយ​នេះ នៅ​មាន​ការ​ខ្វះ​ខាត​ចំពោះ​សួន​ច្បារ និង​ទីធ្លា​សាធារណ​ជា​ច្រើន​ទៀត​សម្រាប់​ប្រជាជន​ក្នុង​ការ​ជួបជុំ និង​លំហែ​កម្សាន្ដ។ ក្រុមហ៊ុន​ស្ថាបត្យកម្ម និងរចនា COLE ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ភ្នំ​ពេញ បាន​ផ្ដល់​យោបល់ ២សំខាន់ៗ អភិវឌ្ឍកន្លែងសាធារណក្នុងក្រុងភ្នំពេញ។

១. ដាំដើមឈើបន្ថែមនៅជុំវិញវត្តអារាម

ការ​ដាំ​ដើម​ឈើ​បន្ថែម នឹង​អាច​កែប្រែ​ទៅ​ជា​កន្លែង​សាធារណ​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជាជន​ក្នុង​ការ​អង្គុយ​ជជែក​គ្នា និង​លំហែ​កម្សាន្ដ​ ខណៈ​ដែល​នៅ​តាម​ដង​ផ្លូវ​មាន​ភាព​មមាញឹក​ទៅ​ដោយ​ការ​ធ្វើ​ចរចារ។

២. បង្កើត​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង​

ការ​បង្កើត​ផ្លូវ​ថ្មើរ​ជើង​ថ្មី អាច​ចាប់​ផ្ដើម​នៅ​លើ​ផ្លូវ​លេខ ២៤០ ដោយ​សារ​តែ​វា​ភ្ជាប់​ពី​ព្រះ​បរមរាជវាំង​មក​កាន់​វិមាន​ឯករាជ្យ។ ហេតុដូច្នេះ​ហើយ ផ្លូវ​ថ្មើរ​ជើង​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល និង​ទាក់ទាញ​ប្រជាជន​ឲ្យ​ដើរ​កម្សាន្ដ​ដោយ​មិន​បារម្ភ​ពី​បញ្ហា​កក​ស្ទះ​ចរាចរ៕

អត្ថបទ ៖ រ័ត្ន

អត្ថបទពេញនិយម