ផ្លូវការ! Ribery រកឃើញក្លឹបលេងហើយ ក្រោយចេញពី Bayern
- 2019-08-21 12:51:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! Ribery រកឃើញក្លឹបលេងហើយ ក្រោយចេញពី Bayern
ចន្លោះមិនឃើញ
ខ្សែស្លាបបារាំងកីឡាករ Franck Ribery បានចុះកុងត្រាលេងឲ្យក្លឹបអ៊ីតាលី Fiorentina ហើយនៅក្នុងថ្ងៃពុធ នេះបើតាមការប្រកាសរបស់ក្លឹបដែលស្ថិតនៅក្របខ័ណ្ឌ Serie A។
កីឡាកររូបនេះ បានព្រមព្រៀងជាមួយក្លឹប Fiorentina ក្នុងកុងត្រារយៈពេល ២ឆ្នាំ ដោយមានសុពលភាពរហូតដល់ឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរថា Ribery បានរួមរស់ជាមួយក្លឹប Bayern Munich រយៈពេល ១២ឆ្នាំ ហើយឈ្នះលីគកំពូលអាល្លឺម៉ង់ចំនួន ៩ដង មុននឹងចាកចេញពីក្លឹបនេះ នៅដំណាច់រដូវកាល ២០១៨/១៩។
កាលពីនៅ Bayern កីឡាកររូបនេះ បានលេង ៤២៥ប្រកួត និងរកគ្រាប់បាល់បាន ១២៤គ្រាប់៕