ធ្លាប់តែមើលជាភាសាបរទេស ឥឡូវនេះកម្មវិធីចំរៀង​ Digital ដ៏ល្បីមកដល់មាតុភូមិយើងហើយ

  • 2019-08-22 01:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ធ្លាប់តែ​ឮ​កម្មវិធី​ប្រលង​ចំរៀង​បែប​ធម្ម​តាៗ​ ​ប៉ុន្តែ​ឥឡូវនេះ​ស្រាប់តែ​មានកម្ម​វិធី​ប្រលង​ចំរៀង​ថ្មី​បែប​ ​Digital​ ​ទៀត​!​ ​ប្លែក​ម្ល៉េះ​​?​

​កម្មវិធី​ប្រលង​ចំរៀង​ថ្មី​ដែល​មានឈ្មោះ​ថា​ ​The​ ​Mask​ ​Singer​ ​Cambodia​ ​ដែល​ចាប់ផ្តើម​បើក​ដំណើរការ​លក់​ពាក្យ​ចូល​ប្រលង​ហើយ​បងប្អូន​ ​កាន់តែ​ពិសេស​នោះ​កម្មវិធី​នេះ​គឺ​ ​ស្ថិត​ក្រោម​ការឧបត្ថម្ភ​ផ្តាច់​មុខ​ដោយក្រុម​ហ៊ុន​ស្មា​ត​ហ្វូ​នOPPO​ ​ដែល​កំពុង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

កន្លងមក​ក្រុមហ៊ុន​ស្មាន​ហ្វូ​ន OPPO​ ​ក៏​ធ្លាប់​សហការ​ផ្តាច់​មុខ​ជាមួយនឹង​ក្រុមហ៊ុន​ហង្ស​មាស​ដែរ​ ​ដូចជា​កម្មវិធី​ប្រលង​ចំរៀង​លំដាប់​ពិភពលោក​ ​I​ ​Can​ ​see​ ​your​ ​voice​ ​Cambodia​ ​និង​​កម្ម​វី​ធី​ធំៗ​ជាច្រើន​ទៀត​ ​ប៉ុន្តែ​លើក​នេះ​រឹតតែ​ប្លែក​ ​និង​​កក្រើក​ ​នៅពេល​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​លើ​ការផលិត​ទូរសព្ទ​ដៃ​ដ៏​ធំ​បាន​សហការ​គ្នា​រៀបចំ​កម្មវិធី​ប្រលង​ចំរៀង​បែប​ ​Digital​ ​ជាលើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ដូច្នេះ​អ្នក​សាក​ស្រ​ម៉ៃ​បន្តិច​មើល៍​ ​ថា​វា​នឹង​មាន​អ្វីខ្លះ​កើតឡើង​ ​និង​​មាន​ភាព​អស្ចារ្យ​ប៉ុណ្ណា​ទាក់ទង​នឹង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ទូរស័ព្ទ​ដៃ​ ​នឹង​ការ​បញ្ចេញ​សំនៀង​នោះ​។

​កម្មវិធី​ ​The​ ​Mask​ ​Singer​ ​Cambodia​ ​ដែល​ឧបត្ថម្ភ​ធំ​ដោយ​ទូរសព្ ទOPPO នេះ​​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ចំពោះ​ជ័យលាភី​ដែល​ឈ្នះ​ចុងក្រោយ​នឹង​ទទួល​បាន​ទឹកប្រាក់​សុទ្ធ​ ​១០០,០០០,០០០ រៀល​​ប្រមាណ​ជា ២ម៉ឺន៥ពាន់​ដុល្លា​អាមេរិក​ ​ថា​មិន​ត្រូវ​អាច​មាន​រង្វាន់​ទូរសព្ទ​ដៃ​ ​OPPO​ ​ទៀត​ក៏​ថា​បាន​ ​គឺ​មិន​តិច​ទេ​បងប្អូន​អើយ​។

កាលបរិច្ឆេទកម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ធ្វើការ​ប្រលង​ជម្រុះ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ ដូចជា​ ​សៀមរាប​ ​តាកែវ​ ​កំពង់ចាម​ ​ក្រុង​ព្រះសីហនុ​ ​និង​ ​រាជធានី​ភ្នំពេញ​ ​មុននឹង​ឈាន​ដល់​ការប្រកួត​ប្រជែង​តាម​វគ្គ​នី​មួយ​ៗ​ ​និង​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ដែល​នឹង​មានការ​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ផង​ដែរ​។​

ចាប់ផ្ដើមហើយ! The Mask Singer Cambodia

​លក្ខ​ណ្ឌនៃ​ការ​ចូល​ប្រលង​ចំរៀង​បែប​ ​Digital​ ​នេះ​​គឺ​

  • តម្រូវឲ្យ​បេក្ខជន​ទាំងអស់​ធ្វើការ​បិតរ​បាំងមុខ​ ​ទៅតាម​ស្ទីល​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​ ​និង​​ធ្វើការ​បង្ហាញ​សមត្ថភាព​ពិត​ ​ការ​បញ្ចេញ​សម្លេង​ពិត​របស់​ពួកគេ​នៅ​លើ​ឆាក​តន្រ្តី​ដ៏​ធំ​សម្បើម​ខ្នាត​អន្តរជាតិ​ ​នៅមុខ​មហាជន​រាប់​លាន​នាក់​ដូច្នោះ​ដែរ​។​

​ចាប់ពី​ថ្ងៃនេះ​ទៅ​បងប្អូន​ដែល​មានបំណង​ចង់​ចូល​ប្រលង​ក្នុង​កម្មវិធី​ The​ ​Mask​ ​Singer​ ​Cambodia​ ​ដែល​ឧបត្ថម្ភ​ធំ​ដោយ​ទូរស័ព្ទ​ ​OPPO​ ​នេះ​ ​អាច​ទៅ​រក​ពាក្យ​ដាក់​ប្រលង​បាន​នៅ​គ្រប់​ហាង​លក់​ទូរសព្ទ​ ​OPPO​ ​តាម​ខេត្ត​គោលដៅ​ ​និង​​នៅ​រាជធានី​ ​ព្រមទាំង​នៅ​ក្រុមហ៊ុន​ហង្ស​មាស​បាន​យ៉ាង​ងាយស្រួល​។

​នៅ​ចាំអី​ទៀត​! បងប្អូន​ដែល​គិតថា​ខ្លួន​​មាន​សមត្ថភាព​អាចធ្វើ​បាន​ ​សូម​រួសរាន់​ឡើង​ ​ព័ត៌មាន​លម្អិត​សូមចូលទៅ​កាន់​ ​Page​ ​ផ្លូវការ​នេះ​បាន​៕

អត្ថបទ៖ រក្សា