​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ជើង​ចាស់​មួយ សម្ងំ​ផលិត​ទូរសព្ទ​បត់​ហ្នឹង​គេ​ដែរ

  • 2019-08-22 06:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន Lenovo ដែល​អ្នក​ទាំង​អស់​គ្នា​បានស្គាល់ ​តាម​រយៈ​គ្រឿង​អេឡិចត្រូនិច​ផ្សេងៗ​រួម​មានទាំង​ កុំព្យូទ័រនិងទូរសព្ទ​ដៃ​ផង​នោះ ​​បាន​ចុះ​បញ្ជី​ប័ណ្ណប៉ាតង់​លើ​បច្ចេកវិទ្យា​ផលិត​ទូរសព្ទ​អេក្រង់​អាច​បត់​បានមួយទៀត នៅ​ដើមឆ្នាំ ២០១៩ នេះ។

​តាម​រយៈ​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ទូរសព្ទ​បត់​បាន​របស់ Lenovo មាន​សណ្ឋាន​ប្លែក​ពី​ក្រុមហ៊ុន​ដទៃ ដែល​ទម្រង់​នៃ​ការ​បត់​ធ្វើ​ឡើង​ពី​ក្រោម​មកលើវិញ បំពាក់​អេក្រង់​២​នៅ​ម្ខាង​ទៀត ​និង​បត់​បាន​ពាក់​កណ្ដាល​តួ ទុក​ឲ្យ​អេក្រង់​នោះ​នៅ​ទំនេរ និយាយ​រួម បត់​យក​តែ​ខ្លួន​ប៉ុណ្ណោះ(ដូច​រូប) ។

​បើក​ទំព័រ​​ឆ្នាំ​ថ្មី​ដែល​ជា​សករាជ​នៃ​ជំនាន់​ទូរសព្ទ​បត់​មានដូចជា Samsung Fold , Huawei Mate X , Xiaomi, TCL ​និង​ Motorola ដែរ​នោះ ​​ធ្វើ​ឲ្យ​ទីផ្សារ​រចនា​រាង​ស្មាតហ្វូន​បាន​ផ្លាស់​ប្តូរ​ស្ទើរ​ទាំង​ស្រុង។ ​អ្វី​ដែល​គេដឹង និងជាការ​​រំពឹង​ខ្ពស់​នៅ​ឆ្នាំ​នេះ​គឺ Lenovo នឹង​ចូល​មក​ប្រកួត​ប្រជែង​សារ​ជា​ថ្មី​ដែល​គ្រោង​នឹង​ផលិត​ទូរសព្ទ​បត់​​បានដូចគ្នា តម្លៃ​ខ្ទង់ពាន់​ដុល្លារ​ផង​ដែរ។

​ចំពោះ​ថ្ងៃ​ប្រកាស​ដាក់​បង្ហាញ និង​លក្ខណៈ​សម្បត្តិ​យ៉ាង​ណា​នោះ ​នៅ​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

រូបភាពប័ណ្ណប៉ាតង់​បច្ចេកវិទ្យាអេក្រង់បត់
រូបតំណាង

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា