​រក​ឃើញ​ថា​​អ្នក​ប្រើ​ចង់​ឲ្យ​ទូរសព្ទ​ថ្មី​ ​ទុក​រន្ធ​ដោត​កាស​តែ ១% ប៉ុណ្ណោះ​

  • 2019-08-24 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រន្ធកាស ៣.៥ ម.ម ដែល​ក្រុមហ៊ុនទូរសព្ទ​ភាគច្រើន​បោះ​បង់​ចោល​លើ​ទូរសព្ទ​ស៊េរីថ្មី​របស់​ខ្លួន ឧទាហរណ៍ Apple បាន​បោះ​បង់​រន្ធដោត​កាស ៣.៥ ម.ម តាំង​តែ​ពី​ iPhone 7 មក ហើយ Google Pixel 2 ដែល​ជា​ជំនាន់ក្រោយ​របស់ Google Pixel ក៏​បោះបង់​រន្ធ​កាស ៣.៥ ម.ម ដូច​គ្នា។

រូបតំណាង រន្ធដោតកាសលើ iPhone 6

​បើ​ត្រឡប់​ទៅ​ឆ្នាំ ២០១៧ ​គ្រា​ដែល​ក្រុមហ៊ុន​ Apple ​បាន​ប្រកាស​ចេញ iPhone X ​ទាំង​ខ្លួន​ស្រឡូន​ ស្អាត​ចែស​ដក​ស្ទើរ​អស់​ រួម​ទាំង​​ រន្ធ​ដោត​កាស​ ៣,៥ មីលីម៉ែត្រ​ផង​ដែរ ​មនុស្ស​ជា​ច្រើន​បាន​គិត​ថា​ជា​រឿង​ឆ្គង​ ​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​ ​​ក៏​ស្រាប់​តែប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ស្ទើរ​គ្រប់​ស្មាតហ្វូន​ចេញ​ថ្មី​ដំណើការ​ប្រព័ន្ធ​ប្រតិបត្តិការ Android ​បាន​ប្រើ​វិធី​សាស្រ្ត​នេះ​ដូច Apple ដែរ។

រន្ធ​កាស ៣.៥ ម.ម បាន​ចាប់​ផ្ដើម​ល្បី​ល្បាញ​ខ្លាំង​តាំង​តែ​ពី​ឆ្នាំ ១៩៧៩ មក​ម៉្លេះ​ ក្រោយ​ក្រុមហ៊ុន Sony សម្រេច​ចិត្ត​ប្រើ​រន្ធ​កាសនេះ​ លើ​ឧបករណ៍​ស្ដាប់​ចម្រៀង Walkman របស់​ខ្លួន។ រន្ធ​កាស ៣.៥ ម.ម មាន​រាង​ទ្រវែង ដែល​វា​អាចគាំទ្រ​ការ​បញ្ចេញ​សំឡេង​ខាង​ឆ្វេង ខាង​ស្ដាំ និង​ឧបករណ៍​ស្រូប​សំឡេង (MIC) តាម​គន្លាក់​របស់​វា​នី​មួយៗ។

​រហូត​មក​ទល់​ពាក់កណ្ដាលឆ្នាំ ២០១៩​ បើ​យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ​​ក្រុម​អ្នក​ធ្វើ​ការ​ស្ទង់​មតិ​នៅ​សហរដ្ឋ​អាមេរិក​ ​បាន​ឲ្យ​ដឹង​ថា​ ​មាន​តែ ១% ប៉ុណ្ណោះ​ដែល​នៅ​អាឡោះអាល័យ​មិន​ចង់​ឲ្យ​ក្រុមហ៊ុន​បំបាត់​រន្ធ​ដោត​កាស​ចោល​នោះ​ទេ។

​ចម្លើយ​ពី​ការ​ស្ទង់​មតិ​អ្នក​ប្រើ​ប្រាស់​ផ្ទាល់​ច្រើន​ជាង ៣៦០០ គ្រឿង​ ​បាន​បង្ហាញ​ថា​ ​អ្វី​ដែល​ពួក​គេ​ចង់​បាន​បំផុត​ពេល​ទិញ​ស្មាតហ្វូន​ថ្មី​គឺ​ ​តម្លៃ​(៣៥%) ​អេក្រង់(៤%) គុណភាព​កាមេរ៉ា ថាមពល​ថ្ម(៤%) និង​សមត្ថភាព​ប្រើប្រាស់​ទូទៅ​ប្រចាំ​ថ្ងៃ​របស់​ទូរសព្ទ​(រស់​បាន ១ ថ្ងៃ​ឬអត់? ១៤%) ជាពិសេស​ OS(៣០%) និង​រន្ធ​ដោត​កាស ៣,៥ មីលីម៉ែត្រ​៕

អត្ថបទទាក់ទង៖

ប្រភព៖ Sanook   ប្រែ​សម្រួល៖ រក្សា