កក្រើក គុន​ល្បុក្កតោ​នឹង​រៀប​ចំ​ការ​ប្រកួត​វិញ្ញាសា​ប្រយុទ្ធ​លើក​ដំបូង​នៅ​ស្អែក​នេះ​

  • 2019-08-24 07:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ការ​ប្រកួត ​« អ្នក​លេង​គុន​ល្បុក្កតោ» ​នឹង​រៀប​ចំ​នា​ថ្ងៃ​ទី​២៥​ ខែ​សីហា ​ឆ្នាំ​២០១៩ ចាប់​ពី​ម៉ោង​៦:០០​ល្ងាច​ត​ទៅ​ នៅ​សាល​ជាន់​ផ្ទាល់​ដី​នៃ​អគារ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា។

សង្វៀន​ថ្មី​សន្លាង​នេះ​នឹង​ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​លេង​គុន​ល្បុក្កតោ​ខ្លាំង​ៗ ​ពិសេស​គឺ​យុវជន​បន្ត​វេន​ ដែល​ជា​ធន​ធាន​សម្រាប់​ត្រៀម​តំណាង​កម្ពុជា​ នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣។ ​កម្មវិធី​នេះ ​នឹង​បើក​ឲ្យ​មហាជន​ចូល​ទស្សនា​ដោយ​សេរី។ ​

លោក​ អ៊ួ តារា ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​បញ្ជាក់​ថា​ការ​ប្រកួត​ខាង​លើ​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​វិញ្ញាសា​ប្រយុទ្ធ​ឲ្យ​ទូលំទូលាយ​ដូច​វិញ្ញាសា​សម្តែង​។ ការរៀបចំ​ការប្រកួត​តែ​លើ​វិ​ញ្ញា​ប្រយុទ្ធ​នេះ ក៏​ដើម្បី​ឆ្លើយតប​ទៅនឹង​ការយល់ឃើញ​របស់​មហា​ជន​មួយចំនួន​ដែលថា គុន​ល្បុក្កតោ​មានតែ​វិញ្ញាសា​សម្តែង។

ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ​ដែរ​មាន​កីឡាករ​ចូល​រួម​ប្រកួត​១២​នាក់ ​ដោយ​ក្នុង​នោះ​មាន​បរទេស​២​នាក់ ដែល​ត្រូវ​នឹង​៦​គូ​ប្រកួត​គ្នា​ចាប់​ពី​ម៉ោង​៦​ល្ងាច​ត​ទៅ។ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​ជា​រៀង​រាល់​ខែ​តែ​ម្ដង៕

អត្ថបទ៖ ប្រុស យុទ្ធ