មកស្គាល់គ្រឿងផ្សំសំខាន់ៗ បង្កប់ក្នុងកាមេរ៉ា 60X Digital Zoom
- 2019-08-24 10:10:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់គ្រឿងផ្សំសំខាន់ៗ បង្កប់ក្នុងកាមេរ៉ា 60X Digital Zoom
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតទូរសព្ទបច្ចុប្បន្ន ដោយមិនត្រឹមតែជាកម្មវិធីតម្លើងថ្មីៗដែលអាចជួយដល់ការប្រើប្រាស់របស៉ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាទូរសព្ទដែលអាចធ្វើឲ្យអារម្មណ៍របស់ពួកគេ មានភាពរីករាយគ្មានដែនកំណត់ថែមទៀតផង។ ចំណែកសមត្ថភាពខ្លាំងលើកាមេរ៉ាទូរសព្ទ ក្នុងវិស័យថតរូបវិញ ក៏ជាចំណែកមួយដ៏សំខាន់ដែរ ធ្វើឲ្យពួកគេគិតថាពិតជាចូលនិងស្រលាញ់ទូរសព្ទនោះខ្លាំង។
ស្មាតហ្វូន Reno Series គឺជាប្រភេទទូរសព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO ដោយវាបានចូលខ្លួនមកដោះស្រាយនូវបញ្ហាជាច្រើនដែលធ្លាប់ជាចំងល់ ជាការចោទសួរ ពីសំណាក់អតិថិជនរបស់ពួកគេ ប៉ុន្តែវត្តមានរបស់ Reno Series ទាំងផ្នែកខាងមុខ ផ្នែកចំហៀង និង ផ្នែកខាងក្រោយ គឺបានដោះស្រាយម៉ាស្អាតតែម្តង។
វាគ្មានចន្លោះឆកលើអេក្រង់ខាងមុខ ងាយស្រួលចាប់កាន់ក្នុងដៃគ្រប់ជ្រុងមិនធំពេក មិនតូចពេក និងពណ៌ផ្នែកខាងក្រោយកាលីបបែប High Show ជាមួយនឹងបៃតងស្រស់(Ocean Green) និងពណ៌ខ្មៅរលោង(Jet Black) បែប 3D Gradient ដ៏ល្អឥតខ្ជោះ និងកំពុងពេញនិយម។
គ្រឿងក្នុងសំខាន់ៗ បង្កប់ក្នុងកាមេរ៉ា OPPO Reno Series ដែលជួយឲ្យទូរសព្ទនេះឈរនៅលើចំណាត់ថ្នាក់ល្អមួយក្នុងទីផ្សារទូរសព្ទបាន ក៏ព្រោះតែវាបានបំពាក់នូវកាមេរ៉ាក្រោយភ្លោះ 48MP+8MP+13MP បច្ចេកវិទ្យា 10X Hybrid Zoom (ដែលមានបង្កប់កាមេរ៉ា 60X Digital Zoom) កាមេរ៉ាផុសចេញចូលបែបព្រុយត្រីឆ្លាមទំហំ 16MP។
ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ នៅតែបន្តផ្តល់នូវកម្មវិធីថ្មីៗដើម្បីពង្រឹងសមត្ថភាពកាមេរ៉ាថតរូបរបស់ពួកគេបន្ថែមទៀត ដូចជាមុខងារ AR សម្រាប់ចាក់បំពេញរូបភាព ដែលវាមាន Software ស្រដៀងគ្នានឹងកម្មវិធីកាត់តរូបភាពដ៏មានប្រសិទ្ធភាពដូច្នោះដែរ រួមបញ្ចូលគ្នាជាមួយនឹងមុខងារ AI ដែលវាចូលខ្លួនជាមួយនឹងអ្នកចាប់តាំងពីលោកអ្នកចាប់កាន់ទូរសព្ទថត រហូតដល់ពេលដែលលោកអ្នកទទួលបានរូបថតមក គឺវានៅជាប់ជានិច្ច។
ជាមុខងារដ៏ទាន់សម័យដែលជួយកែផ្ទៃមុខរបស់មនុស្សដែលស្រអាប់ ស្លេកស្លាំងឲ្យមកកាន់តែម៉ត់រលោងបែបធម្មជាតិ Digital តែម្តង, មុខងារ HDR និង multi-frame noise ដែលអាចជួយកាត់បន្ថយសំលេងរំខានជាច្រើនដើម្បីផ្តល់នូវរូបភាពភ្លឺច្បាស់ រហ័សនិងត្រជាក់ភ្នែក។
នៅលើទូរសព្ទដៃ OPPO Reno Series គឺត្រូវបានគេដឹងថាបង្កើតចេញមកដើម្បីបង្ហាញនូវគំនិតច្នៃប្រឌិតរបស់អ្នកជំនាញ ក្នុងការដោះស្រាយបញ្ហាជាច្រើនដែលធ្លាប់មាននៅលើម៉ូឌែលមុនៗ ព្រោះវាអនុញ្ញាតឲ្យលោកអ្នកអាចទទួលយកនូវបទពិសោធន៍បានយ៉ាងច្រើនពីការប្រើប្រាស់កាមេរ៉ាថតរូបកាន់ បានតែងាយស្រួលជាងមុនស្ទើរតែមិនគួរឲ្យជឿទាំងការថតរូបនៅទីតាំងដែលមានពន្លឺខ្សោយ ទាំងការថតរូបបែប Portrait ការថតរូបជាក្រុម ការថតរូបទេសភាពជាដើម ដូចគេនិយាយមែន OPPO Reno លើសពីអ្វីដែលអ្នកមើលឃើញ៕