G-Devith ទេព បូព្រឹក្ស និងក្រុមរាំ ៥០នាក់ កំពុង​ហាត់សម​ ​ត្រៀមការប្រគំ​តន្រ្ដី ​“G-Devith Reborn Concert” ល្ងាចនេះ

  • 2019-08-25 01:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក G-Devith កញ្ញា ទេព បូព្រឹក្ស និងក្រុមរាំទាំង ៥០ នាក់ កំពុងហាត់សមយ៉ាង​សស្រាក់សស្រាំ សម្រាប់ការប្រគំតន្រ្តី “G-Devith Reborn Concert” ដែលនឺងធ្វើឡើងនៅផ្សារទំនើប AEON Mall Sen Sok City ទីតាំង AEON Hall ជាន់ទី ៣ នា​ល្ងាច​ថ្ងៃទី២៥ ខែសីហានេះ ដែលនាំមកជូនដោយ Smart និងរៀបចំដោយ Pleng by Smart។

ក្នុងការប្រគំតន្រ្តីនេះ គឺជាលើកដំបូងដែល​លោក G-Devith នឹងលើកយកបទចម្រៀងថ្មីទាំង ៩ បទ ដែលមាននៅក្នុងអាល់ប៊ុមថ្មី “Reborn” មកសម្តែង ហើយក៏មានការចូលរួមពី ទេព បូព្រឹក្ស និងតារាកិត្តិយសអាថ៌កំបាំងមួយរូបទៀត ដែលត្រៀមខ្លួនមកអង្រួនឆាកដ៏អស្ចារ្យនេះ។

លោក G-Devith បានប្រាប់ថា ការប្រគំតន្រី្ដ​លើកនេះ មិនមែនមានតែការច្រៀងរាំ​ប៉ុណ្ណោះទេ នៅមានការសម្តែងពិសេសៗជាច្រើនទៀត ដែលគាត់ និងក្រុមការងារ ខិតខំសម្រិតសម្រាំងឲ្យ​​ប្លែក ឡូយជាងរាល់ដងដែលគាត់ធ្លាប់ធ្វើ។

សម្រាប់សំបុត្រវិញគឺអស់ហើយណា…. នៅសល់តែ ២០០ សំបុត្រដែលក្រុមការងារ Smart រៀបចំសម្រាប់អ្នកដែលមិនមានសំបុត្រ ហើយបានមកដល់ទីតាំងប្រំគំតន្រ្តីមុនគេ។ ទ្វារចាប់ផ្តើមបើកនៅម៉ោង ៤រសៀល​តទៅ តែកុំភ្លេចមកតម្រង់ជួរ​ឲ្យ​បានមុនគេណា…. ជួបគ្នាល្ងាច​ថ្ងៃទី ២៥ ខែសីហានេះ នៅ AEON Mall Sen Sok City៕

ទស្សនា​វីដេអូ​សកម្មភាពតម្លើង​ឆាក “G-Devith Reborn Concert”

អត្ថបទពេញនិយម