វិធីសាស្ត្រ​ ៧ ការពារ​ជំងឺរលាក​សន្លាក់​ឆ្អឹង​ថ្គាម កុំឲ្យជាប់ ឬហើម

  • 2020-01-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូល​ហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​មាន បញ្ហា​តឹង​ឆ្អឹង​ថ្គាម។ នៅ​ពេល​តឹង​ឆ្អឹង​ថ្គាម​ម្ដងៗ ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ច្រើន​កន្លែង​ដូចជា ក្បាល ត្រចៀក ធ្មេញ មុខ និង​ ក។ បញ្ហា​កាន់​តែ​អាក្រក់​នោះ​គឺ នៅ​ពេល​អ្នក​ទំពា​អាហារ និង​ពេល​ស្ងាប​ម្ដងៗ​សឹងតែ​ហូរទឹកភ្នែក។ ខាង​ក្រោម​នេះ​​ជា​លំហាត់​ប្រាណ​សម្រាប់ បំបាត់​ការឈឺចាប់​ជំងឺ​រលាក​សន្លាក់​ថ្គាម​ (Temporomandibular) ៖

១. សម្រួល​ឆ្អឹង​ថ្គាម

ដាក់​អណ្ដាត​របស់​អ្នក​ថ្នមៗ​ នៅ​ក្រោយ​ធ្មេញមុខ​នឹង​ផ្នែក​ខាង​លើ​នៃ​មាត់​របស់​អ្នក។ ធ្វើ​ដូចនេះ​ដើម្បី​បំបែក​ឲ្យ​ធ្មេញ​របស់​អ្នក​បែក​ចេញ​ពី​គ្នា ខណៈ​ពេល​អោយ​សាច់ដុំ​ថ្គាម​របស់​អ្នក​សម្រាក។​​

២. បើក​មាត់​ពាក់​កណ្ដាល

ដាក់​អណ្ដាត​របស់​អ្នក​នៅ​លើ​ក្រអូមមាត់​លើ​ និង​ប្រើ​ម្រាម​ដៃ​មួយ​នៅ​ពី​មុខ​ត្រចៀក​ដែល​ជា​កន្លែង​ដែល TMJ របស់​អ្នក​ស្ថិត​នៅ​។ ដាក់​ម្រាម​ដៃ​កណ្ដាល​ ឬ​ចង្អុល​លើ​​ចង្កា​របស់​អ្នក​ រួច​ទម្លាក់​ថ្គាម​ក្រោម​របស់​អ្នក​ពាក់​កណ្ដាល បន្ទាប់​មក​បិទ​វិញ។ ធ្វើ​លំហាត់​នេះ ៦ ដង​ក្នុង​មួយ​ថ្ងៃ។

៣.បើក​ចំហមាត់​ទាំង​អស់

រក្សា​អណ្ដាត​នៅ​លើ​ក្រអូមមាត់​ខាង​លើ​របស់​អ្នក​ រួច​ដាក់​ម្រាម​ដៃ​មួយ​នៅ​លើ​ TMJ របស់​អ្នក​និង​ម្រាម​ដៃ​មួយ​ទៀត​នៅ​លើ​ចង្កា​របស់​អ្នក បន្ទាប់​មក​​ទម្លាក់​ថ្គាម​ខាង​ក្រោម​របស់​អ្នក​និង​ត្រឡប់​មក​វិញ​។ ធ្វើ​លំហាត់​នេះ​ទៅ​មក​ៗ ៦​ដង​ក្នុង​មួយ​ថ្ងៃ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ធូរស្បើយ។

៤. ងើយ​ចង្កា​ឡើង​លើ

ដាក់​ស្មា​ទៅ​ក្រោយ​ ពើងទ្រូង​មក​មុខ​ទាញ​ចង្កា​របស់​អ្នក​ត្រឡប់​មក​វិញ​ដោយ​បង្កើត​ជា "ចង្កា​ទ្វេ"។ សង្កត់​រយៈ​ពេល​ ៣ វិនាទី​ហើយ​ធ្វើ​ម្ដង​ទៀត ១០​ដង។

៥. បិទមាត់​របស់​អ្នក​

ច្របាច់​ចង្កា​របស់​អ្នក​ជា​មួយ​និង​ម្រាម​ដៃ​ចង្អុល​ទាំង​សង​ខាង។ បិទ​មាត់​របស់​អ្នក​ថ្នមៗ នៅ​ពេល​ដែល​អ្នក​សង្កត់​ទៅ​លើ​ចង្កា​។ លំហាត់​ទាំង​នេះ​ជួយ​ពង្រឹង​សាច់​ដុំ​នៅ​ពេល​អ្នក​ទំពា៕

ប្រភព៖ healthline   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី