ដូណាល់ ត្រាំចង់ទម្លាក់គ្រាប់បែកនុយគ្លេអ៊ែរលើព្យុះដើម្បីកុំឲ្យវាយប្រហារអាមេរិក
- 2019-08-27 02:50:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូណាល់ ត្រាំចង់ទម្លាក់គ្រាប់បែកនុយគ្លេអ៊ែរលើព្យុះដើម្បីកុំឲ្យវាយប្រហារអាមេរិក
ចន្លោះមិនឃើញ
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវបានគេនិយាយថា លោកបានផ្តល់មតិអោយទម្លាក់បែកនុយគ្លេអ៊ែរលើភ្នែក(ស្នូល)ព្យុះមុនពេលវាចូលមកដល់ដីគោកអាម៉េរិក នេះបើតាមការផ្សាយរបស់សារព័ត៌មានAxiosកាលពីថ្ងៃអាទិត្យទី២៥សីហា។
យោងតាមប្រភពអនាមិកមួយ គេហទំព័រសារព័ត៌មាននេះបាននិយាយថា វាមិនជាលើកទី១ទេដែលលោកត្រាំបានលើកគំនិតនេះ។កាលពីឆ្នាំ២០១៧ លោកត្រាំក៏បានសួរមន្ត្រីម្នាក់ថាតើគួរទម្លាក់គ្រាប់បែកដើម្បីរារាំងព្យុះកុំអោយវាចូលមកដល់ដីគោកដែរឬទេ។ សារព័ត៌មានខាងលើបានសរសេរថា ក្នុងអំឡុងពេលប្រជុំនិងការស្តាប់របាយការណ៍អំពីព្យុះ លោកត្រាំបានសួរថាតើអាចរារាំងខ្យល់ព្យុះដែលកកើតនៅឯនាយឆ្នេរអាហ្វ្រិក ដោយទម្លាក់គ្រាប់បែកនុយគ្លេអ៊ែរណាមួយអោយចំភ្នែកវាដែរទេ។ សេតវិមានបានបដិសេធមិនព្រមឆ្លើយតបអំពីថាតើរបាយការណ៍នេះពិតឬមិនពិត តែAxios បានស្រង់សម្តីមន្ត្រីអាម៉េរិកម្នាក់ដែលថា គំនិតរបស់ត្រាំមិនអាក្រក់ទេ។
តាមពិតគំនិតនេះមិនជាអ្វីដែលថ្មីចែសទេ។ កាលពីទសវត្សរ៍១៩៥០ អ្នកវិទ្យាសាស្ត្ររដ្ឋាភិបាលម្នាក់ក្រោយការដឹកនាំរបស់ប្រធានាធិបតី ដ្វាយ អ៊ីសេនហូវើ ក៏បានលើកឡើងគំនិតនេះដែរ។វានៅតែផុសឡើងក្នុងគំនិតអ្នកដឹកនាំ ទោះជាពួកអ្នកវិទ្យាសាស្ត្រយល់ថាវាមិនអាចធ្វើទៅកើតក្តី។
រដ្ឋបាលបរិយាកាសនិងសមុទ្រជាតិអាម៉េរិក ក៏អោយតំលៃលើគំនិតនេះ ដោយខ្លួនបាននិយាយថា «នៅរាល់រដូវព្យុះម្តងៗ តែងតែមានការគិតថាតើអាចសាកប្រើសព្វាវុធនុយគ្លេអ៊ែរដើម្បីបំផ្លាញព្យុះបានដែរឬទេ» តែអង្គការនេះបានបញ្ជាក់ថា គ្រាប់បែកប្រភេទនេះមិនត្រឹមតែមិនអាចកំចាត់ព្យុះបានទេ តែថែមទាំងធ្វើអោយបាចសាចសារធាតុវិទ្យុសកម្មលឿនជាងធម្មតា ដូច្នេះ«មិនបាច់និយាយទេ វាមិនជាគំនិតល្អទេ»៕