មាន​កូន​គ្រុន​ឈាម​បើ​មិន​ដឹង​រឿង​ទាំង​៣​នេះ ប្រយ័ត្ន​ស្ដាយ​ក្រោយ​មួយ​ជីវិត

  • 2019-08-27 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របប​អាហារ​បំប៉ន​គ្រាប់​ឈាម ផឹក​ទឹក​ឲ្យ​ទៅ​តាម​កំរិត ប្រើ​ថ្នាំ​បន្ថយ​កម្ដៅ​ណា​ល្អ និង​វិធី​ងូត​ទឹក​ឲ្យ​ត្រឹមត្រូវ​នោះ សុទ្ធ​​តែ​ជា​វិធី​ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​គ្រុន​ឈាម​បាន​ទាំង​អស់។

ដោយ​សារ​តែ​កំពុង​ស្ថិត​ក្នុង​រដូវ​ភ្លៀង គេ​សង្កេត​ឃើញ​ថា ចំនួន​អ្នក​កើត​ជំងឺ​គ្រុន​ឈាម​បាន​កើន​ឡើង​គួរ​ឲ្យ​សម្ដាល់​ទាំង​លើ​មនុស្ស​ចាស់ និង​កូន​ក្មេង។ បើ​សង្ស័យ​ថា​កូន ឬ​អ្នក​ណា​មាន​ជំងឺ​មួយ​នេះ អ្នក​គួរ​ចាប់​អារម្មណ៍​រឿង​ខាង​ក្រោម ដើម្បី​អត្រា​គ្រោះ​ថ្នាក់​លើ​អ្នក​ជំងឺ។

១. ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​មួយ​ណា​​ដែល​មាន​សុវត្ថិភាព

នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​តតាំង​នឹង​មេរោគ​គ្រុន​ឈាម ក្មេង​នឹង​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង​៣ ទៅ​៤​ថ្ងៃ​ជាប់​គ្នា។ នៅ​ពេល​នេះ​ប្រើ​បាន​តែ​ថ្នាំ​ដែល​មាន​ផ្ទុក paracetamol កំរិត១០ទៅ១៥​ក្រាម​ក្នុង​មួយ​គីឡូ។ ឧទាហរណ៍ ក្មេង​មាន​ទំងន់​១៧ទៅ​២៥​គីឡូ គួរផឹក​ថ្នាំ​បន្ថយ​កម្ដៅ Hapacol 250g គឺ​គ្រប់​គ្រាន់។ បើ​ក្មេង​ក្ដៅ​ឡើង​វិញ គួរ​ផឹក​ឡើង​វិញ រៀង​រាល់​៤ ទៅ​៦​ម៉ោង​ម្ដង។

២. ញ៉ាំ​អ្វី​ដើម្បី​បន្ថែម​គ្រាប់​ឈាម

ចំនួន​គ្រាប់​ឈាម​នឹង​ធ្លាក់​ចុះ​ខ្លាំង​នៅ​ថ្ងៃ​ក្ដៅ​ខ្លួន​ទី​៤ ធ្វើ​ឲ្យ​ឈាម​ហូរ​ចេញ​ពី​ក្នុង​ខ្លួន។ ដើម្បី​កាត់​បន្ថយ​អត្រា​ត្រូវ​បញ្ចូល​ឈាម​បន្ថែម អ្នក​គួរ​ឲ្យ​អ្នក​ជំងឺ​បរិភោគ​អាហារ​ដូច​ជា ថ្លើម​គោ ងាវ ស៊ុត ដើម្បី​រក្សា​លំនឹង​គ្រាប់​ឈាម។ ទន្ទឹម​នឹង​នោះ សាច់​គោ ទំពាំងបាយជូក្រៀម ម្ទេស​ហាវៃ និង​ប៉េងប៉ោះ​ក៏​ជំនួយគ្រាប់​ឈាម​បាន​ល្អ​ដូ​ចគ្នា។

៣. បន្ថែម​ទឹក​ទើប​គ្រប់​គ្រាន់

គ្រុន​ឈាម​ធ្វើ​ឲ្យ​ក្ដៅ​ខ្លួន​ ក្អួត​ចង្អោរ ធ្វើ​ឲ្យ​រាង​កាយ​បាត់​បង់​ជាតិ​ទឹក។ តែ​ពេល​បាត់​ជាតិ​ទឹក នឹង​ធ្វើ​ឲ្យ​ឈាម​កក​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​រឹត​តែ​ក្ដៅ​ខ្លួន​លើស​ដើម។ យោង​តាម​វេជ្ជបញ្ជា យើង​គួរ​បំប៉ន​ទឹក​តាម​ទម្ងន់​អ្នក​ជំងឺ។ ជាក់​ស្ដែង​ក្មេង​១០​គីឡួ​ថែម​ទឹក​៤០មល/ម៉ោង។ ២០គីឡួ​ថែម​ទឹក​៦០មល/ម៉ោង។ និង​៣០​ថែម​ទឹក​៧០មល/ម៉ោង៕

​ចុចអាន៖ ​​ កំហុសឆ្គងដែលស្រីៗតែងធ្វើពេលងូតទឹក រាល់ថ្ងៃដោយមិនដឹងខ្លួន

ប្រភព៖ Eva   ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម