ទីបំផុត! ចិនសុំចរចាជាមួយអាមេរិក ដើម្បីបើកកិច្ចពិភាក្សាពាណិជ្ជកម្មឡើងវិញ

  • 2019-08-28 01:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​អះអាង​ថា​រដ្ឋាភិបាល​របស់​ប្រទេស​ចិន​បាន​សុំ​ធ្វើ​ការ​ចរចា​ជាមួយ​អាមេរិក​ឡើង​វិញ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ទាំង​ពីរ។

យោង​តាម Mailonline ដែល​ដក​ស្រង់​សម្ដី​ប្រធានាធិបតី​អាមេរិក​ឲ្យ​ដឹង​ថា "មន្ត្រី​ជាន់​ខ្ពស់​ចិន បាន​ស្នើ​សុំ​ឲ្យ​មិន​កិច្ច​ចរចា​រវាង​មហា​អំណាច​ទាំង​ពីរ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​ពី​សង្គ្រាម​ពាណិជ្ជកម្ម។” យ៉ាង​ណា​មិញ លោក​ដូណាល់ ត្រាំ​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ច្បាស់​លាស់​នៃ​កិច្ច​ចរចា​នោះ​ទេ ប៉ុន្តែ​អះអាង​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្ហាញ​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ពិភាក្សា។ ចំណែក​ឯ​អ្នក​ជំនាញ​ចិន​ឲ្យ​ដឹង​ថា កិច្ច​ការ​រដ្ឋ​បាល​រវាង​ប្រទេស​ទាំង​ពីរ អាច​នឹង​ឈាន​ទៅ​រក​ភាព​អភិវឌ្ឍ​ទៅ​មុន​ទៀត​ដរាប​ណា​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បើក​ចិត្ត​ទូលាយ​ក្នុង​ការ​ពិភាក្សា​គ្នា​រក​ដំណោះ​ស្រាយ។

គួរ​ឲ្យ​ដឹង​ថា បើ​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លុយ​យ័ន​ចិន ត្រូវ​បាន​រាយការណ៍​ថា​​ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ជាង ១១​ឆ្នាំ​ចុង​ក្រោយ​ខណៈ​ពេល​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ពិភពលោក​ចិន-អាមេរិក បន្ដ​កើន​ឡើង​៕

ប្រភព៖ Washingtonpost   ប្រែ​សម្រួល៖ រ័ត្ន