ទើប​ដើម​រដូវ​កាល​ Real មាន​កីឡាករ​៩​នាក់​ហើយ​ដែល​របួស

  • 2019-08-28 08:57:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid កំពុង​ជួប​បញ្ហា​ឈឺ​ក្បាល​ដោយ​សារ​បញ្ហា​កីឡាករ​របួស​ បន្ទាប់​ពី​គ្រូពេទ្យ​បញ្ជាក់​ថា​ ​ពួកគេ​បាត់បង់​ James Rodriguez ម្នាក់​ទៀត​។

ខ្សែ​បម្រើ​សញ្ជាតិ​កូឡុំប៊ី​បាន​មាន​របួស​កំភួនជើង​ក្នុង​ការ​ប្រកួត​ដែល​ក្លឹប​ជើងឯក​ UEFA Champions League ១៣​សម័យ​កាល​លេង​ស្មើ​គ្នា​ ជាមួយ​ Valladolid នៅ LaLiga កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។​ James គឺ​ជា​កីឡាករ​ទី​៩​​របស់​ Real Madrid ដែល​មាន​បញ្ហា​​នៅ​រដូវ​កាល​នេះ។​

Brahim Diaz គឺ​ជា​កីឡាករ​ដំបូង​ដែល​បើក​ឆាក​មុន​គេ​ក្រោយ​មាន​របួស​ភ្លៅ, Ferland Mendy មាន​របួស​សាច់ដុំ​​, ហើយ​ Luka Jovic មាន​បញ្ហា​ជង្គង់។​ Marco Asensio ត្រូវ​សម្រាក​ពេញ​មួយ​រដូវ​កាល​ដោយ​សារ​វះកាត់​ជង្គង់, Thibaut Courtois របួស​ប្រអប់​ជើង​ប៉ុន្តែ​រយៈ​ពេល​ខ្លី​ ខណៈ​ Rodrygo Goes និង​ Hazard របួស​ភ្លៅ​ដូច​គ្នា៕​

ប្រភព៖ Sport English   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម