មិនធម្មតា! អាស៊ីតខ្លាញ់​អូមេហ្គា ៣ មានទាំង​គុណសម្បត្តិ​​សម្រាប់ទាំងមនុស្សចាស់ និងក្មេងៗ

  • 2020-01-02 03:56:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អាស៊ីតខ្លាញ់​អូមេហ្គា​ ៣ (Omega 3) នៅ​ក្នុង​អាហារ​ និង​អាហារ​បំប៉ន​ជួយ​ការពារ​កោសិកា​ដែល​មាន​នៅ​ជុំវិញ​ខ្លួន។ អាស៊ីត​ខ្លាញ់​​ដែល​ចម្រាញ់​​ចេញ​ពី​ប្រេង​រុក្ខជាតិ​មាន​ដូចជា គ្រាប់​ជី ផ្កាថ្មគ្រាប់វែលនុត ( Walnut) និង​​ត្រី​នៅ​ទឹក​ត្រជាក់​(ត្រី​សា​ម៉ុង និង​ត្រីសាឌីន) នេះ​ មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ និង​រាងកាយ​បាន​យ៉ាង​ច្រើន​ដូចជា៖

១.អត្ថ​ប្រយោជន៍​ដែល​មាន​ក្នុង​ខ្លួន

តាម​ការ​សិក្សា​បាន​ឲ្យ​ឃើញ​ថា អ្នក​ដែល​បរិភោគ​សាច់​ត្រី​ដែល​មាន​ប្រភព​សំខាន់​នៃ​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ ជាទូទៅ​មាន​ហានិភ័យ​ទាប​នៃ​ជំងឺ​រយៈ​ពេល​វែង ជាង​អ្នក​ដែល​មិន​បរិភោគ។

២.កាត់បន្ថយ​ឱកាស​នៃ​ការ​គាំងបេះដូង

បើ​យោង​ទៅ​តាម ODS មាន​ភស្តុតាង​ថា​ អ្នក​ដែល​ប្រើ​ថ្នាំ​គ្រាប់ អូមេហ្កា​៣ អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​គាំង​បេះដូង។

៣.បំប៉ន​ទារក​នៅ​ក្នុង​ផ្ទៃ

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា អ្នក​ម្ដាយ​ដែល​កំពុង​តែ​ពពោះ​បាន​លេប​ថ្នាំ ខ្លាញ់​ត្រី​នោះ​ទារក​មិន​ងាយ​និង​កើត​ជំងឺ​ហឺត ជាជាង​ក្មេង​ដែល​ម្ដាយ​ប្រើ​ថ្នាំ Placebo។ តែ​ក៏​មាន​ការ​រក​ឃើញ​ផ្សេងៗ​ ពី​គ្នា​ដោយ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​នោះ​ទេ។

៤.កាត់​បន្ថយ​ជំងឺ​បាក់​ទឹក​ចិត្ត ​ ទទួលទាន​ប្រេង​ត្រី​អំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បាក់​ទឹកចិត្ត​ក្រោយ​ពេល​សម្រាល​កូន​រួច។ ការ​បរិភោគ​ត្រី​ដែល​មាន​បរិមាណ​អូមេហ្គា ៣ខ្ពស់ចាប់ពី ​២ ទៅ​៣ ដង​ក្នុង​មួយ​សប្ដាហ៍​អាច​មាន​អត្ថប្រយោជន៍​ច្រើន។ បើ​តាម​ប្រភព​អាហារ​មួយ​ចំនួន​បាន​ណែ​នាំ​ឲ្យ​ញ៉ាំ​ខ្លាញ់​ត្រី​ជាជាង​អាហារ​បំប៉ន​ ព្រោះ​វា​ផ្ដល់​ប្រូតេអ៉ីន​ និង​សារធាតុ​រ៉ែ​ផង​ដែរ។

ទោះ​មាន​ការ​អះ​អាង​ថា វា​ល្អ​សម្រាប់​សុខភាព​ពិត​មែន តែ​ការ​ទទួល​ទាន​ខ្លាញ់​ត្រី​ និង​ថ្នាំ​គ្រាប់​អូមេហ្គា ៣ ក៏អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​មួយ​ចំនួនដែរ ក្នុងនោះមានដូចជា ៖

  • ថ្នាំ​គ្រាប់​អូមេហ្គា ៣ អាច​ជះ​ឥទ្ធិពល​ដល់​ការ​កកឈាម។
  • បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដែល​ជា​ធម្មតា​បញ្ហា​ក្រពះ​ពោះ​រៀន​តូច​ ដូចជា​ការ​បត់​ជើង​ធំ និង​ការរំលាយអាហារ​ ឬ​រាគ។
  • ខ្លាញ់​ថ្លើមត្រី​មាន​ផ្ទុក​វីតាមីន​ A និង D ច្រើនពេក​ទាំង​នេះ​អាច​បណ្ដាល​ឲ្យ​ពុលបាន។
  • ចំពោះ​អ្នក​ដែល​មាន​ប្រតិកម្ម​នឹង​សំបក​ខ្យង ឬអាឡែកហ្សី​ត្រី​អាច​មាន​គ្រោះថ្នាក់​ប្រសិន​បើ​អ្នក​ទទួល​ទាន​ថ្នាំ​គ្រាប់​ខ្លាញ់​ត្រី។

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ medicalnewstoday   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី