សុនខបង្កហេតុជាមួយរថយន្ត Mercedes កំពុងត្រូវគេចាប់អារម្មណ៍
- 2019-09-04 06:37:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុនខបង្កហេតុជាមួយរថយន្ត Mercedes កំពុងត្រូវគេចាប់អារម្មណ៍
ចន្លោះមិនឃើញ
កាលពីចុងសប្ដាហ៍កន្លងទៅសុនខមួយក្បាលនៅតំបន់ Aptos រដ្ឋ California បានអាចឡើងកាន់ចង្កូតរថយន្ត Mercedes-Benz S-Class ស៊េរីឆ្នាំ ២០០១ ដែលបង្កឲ្យរថយន្តរ៉េលើផ្លូវ និងធ្វើឲ្យខ្ទេចរបងនៅខាងមុខផ្ទះ។
តាមការចុះផ្សាយរបស់ KPIX បានឲ្យដឹងថាសុនខមួយក្បាលនេះមានឈ្មោះថា Duke ដោយវាបាននៅក្នុងរថយន្តតែម្នាក់វា និងមានខ្សែចងជាប់ក្រឡៅក។ ខ្សែរបស់ Duke អាចធ្វើឲ្យប៉ះដល់ចង្កឹះលេខ និងទាញចូលលេខ N។ ក្រោយមករថយន្ត Mercedes អាចរំកិលខ្លួនបាន ធ្វើឲ្យវារ៉េចុះចំណោត មកទើរឈប់នៅមុខផ្ទះរបស់ម្ចាស់ផ្ទះឈ្មោះ Janie និង Jim Black។
ក្រៅពីធ្វើឲ្យដួលធុងសំរាមមួយចំនួន និងខូចខាតរបងខាងមុខផ្ទះ ឃើញថាមិនមានការខូចខាតអ្វីទៀតនោះទេ ហើយក៏គ្មាននរណាមានគ្រោះថ្នាក់ដែរក្នុងហេតុការណ៍នេះ។ នេះជាការដាស់តឿនមួួដល់ម្ចាស់រថយន្ត ដែលទុកសត្វចិញ្ចឹមចោលក្នុងរថយន្ត៕
ចុចអាន ៖ មកស្គាល់ ពូជសុនខសាហាវ និងគ្រោះថ្នាក់បំផុតទាំង១០ ក្នុងពិភពលោក