រឿង​ពិសេស​៣ ​ធ្វើ​ឱ្យ​កម្ពុជា ​សង្ឃឹម​ខ្ពស់​យក​ឈ្នះ​ហុងកុង ​បាន​

  • 2019-09-05 01:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កម្ពុជា ​នឹង​បើក​ទ្វា​ផ្ទះ​ពហុកីឡដ្ឋាន​ជាតិ ស្វាគមន៍​ក្រុម​ភ្ញៀវ​ហុងកុង ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​ហើយ ​ក្នុង​វគ្គ​ជម្រុះ​ទី​២​ពាន​រង្វាន់ FIFA World Cup 2022 ។

ក្រុម​ទាំង​សងខាង​សុទ្ធ​តែ​មាន​សង្ឃឹម​ដូច​គ្នា ក្នុង​ការ​យក​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​រៀង​ខ្លួន ​ប៉ុន្តែ​បើ​ក្រឡែក​មើល​ខាង​ម្ចាស់​ផ្ទះ​កម្ពុជា ​ហាក់​ដូចជា​មាន​ប្រៀប​ជាង​បន្តិច ព្រោះ​ហេតុផល​៣​យ៉ាង​ខាង​ក្រោម​នេះ ៖

១ កីឡដ្ឋាន​

កម្ពុជា សម​ជាមួយ​កីឡដ្ឋាន​ស្មៅ​សិប្បនិមិត្ត​នេះ​រាប់​ឆ្នាំ​មក​ហើយ ​ដូច្នេះ​អាច​យល់​ច្បាស់​ពី​ការ​រត់​និង​លេង​លើ​ទីលាន​បែប​នេះ។ ដូច​ដែល​ដឹង​ស្រាប់ ​ស្មៅ​សិប្បនិមិត្ត​បាល់​រត់​មិន​ដួច​ស្មៅ​ធម្មជាតិ​ទេ ប្រសិន​ណា​បើ​កីឡាករ​មិន​យល់​ច្បាស់​ពី​រឿង​នេះ ​នឹង​ពិបាក​ក្នុង​ការ​លេង​មិន​បាន។ ក្រុម​ហុងកុង ​តាំង​ពី​ដើម​មក គេ​លេង​នៅ​ស្មៅ​ធម្មតា ​ដូច្នេះ​គ្រូ​ហុងកុង ​បាន​លើក​ឡើង​ថា​ប្រកួត​ល្ងាច​នេះ​នឹង​ពិបាក​សម្រាប់​ក្រុម​មិន​ខាន។

២ ​អ្នក​គាំទ្រ​

ច្បាស់​ណាស់​នៅ​ល្ងាច​នេះ ​អ្នក​គាំទ្រ​កម្ពុជា​នឹង​ចូល​រួម​គាំទ្រ​ច្រើន​មិន​ខាន។ ពហុ​កីឡដ្ឋាន​ដែល​ផ្ទុក​មនុស្ស​បាន​ជាង​៦​ម៉ឺន​នាក់​នេះ ​អាច​នឹង​រក​កន្លែង​អង្គុយ​មិន​បាន​ទេ ដូច​ដែល​ធ្លាប់​ដឹង​ពី​មុន​មក​អីចឹង។ មួយ​វិញ​ទៀត ​នេះ​ជា​ប្រកួត​បើក​ឆាក​ជម្រុះ World Cup ​ផង ដូច្នេះ​អ្នក​គាំទ្រ​នឹង​ទៅ​ទស្សនា​លើក​ទឹក​ចិត្ត​កីឡាករ​ជម្រើស​ជាតិ​ច្រើន​មិន​ខាន។ ​សំឡែង​ស្រែក​ហ៊ោ​រាប់​ម៉ឺន​នាក់​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម​កម្ពុជា ​រឹត​តែ​មាន​កម្លាំង​ប្រយុទ្ធ​លើ​ទីលាន​ថែម​ទៀត។

៣ ​បច្ចេកទេស ​និង​យុទ្ធ​សាស្ត្រ​ជប៉ុន​

Honda ​បាន​មក​ដឹក​នាំក្រុម​ជម្រើស​ជាតិ​កម្ពុជា​ផ្ទាល់​សម្រាប់​ប្រកួត​នេះ។ លោក​បាន​លើក​ឡើង​ថា​ក្រុម​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​ការ​រីក​ចម្រើន​ច្រើន។ ដូច្នេះ​នៅ​ល្ងាច​នេះ ​អ្នក​គាំទ្រ​ប្រាកដ​ជា​ឃើញ​បច្ចេកទេស​លេង របៀប​ថ្មី​មួយ ដើម្បី​យក​ឈ្នះ​លើ​ក្រុម​ហុងកុង​មិន​ខាន៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម