ខេត្ត​ពីរ​នៅ​តាម​ដងទន្លេមេគង្គ កម្ពស់​ទឹក​បាន​ឡើង​ហួស​ពី​កម្រិត​ឲ្យ​ប្រុង​ប្រ​យ័ត្ន​

  • 2019-09-06 02:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួងធនធានទឹក​នៅ​ថ្ងៃនេះ​ឲ្យ​ដឹងថា​​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្ត​ចំនួន​ពីរ​បាន​ឡើង​លើស​ពី​កម្រិត​ត្រូវ​ប្រុង​ប្រ​យ័ត្ន និង​ថា​អាច​ធ្លាក់​ចុះ​វិញ​បន្តិច​​នៅ​ថ្ងៃ​ស្អែក​។

(ទឹកបានហូរចូលតាមរយៈប្រព័ន្ធលូបញ្ចេញទឹកធ្វើឲ្យមានការលិចនៅតំបន់ជុំវិញផ្សារក្រុងក្រចេះ/រូបភាព៖ ក្រ​សួងធនធានទឹក)

ព្រឹត្តិបត្រ​ព័ត៌មាន​ និង​ព្យាករណ៍​កម្ពស់​ទឹក​​របស់​ក្រ​សួងធនធានទឹក​ចេញ​ផ្សាយ​នៅ​ព្រឹកនេះ​បង្ហាញ​ថា​ទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​បាន​ឡើង​ដល់​​១២,០០​ម៉ែត្រ ខណៈកម្ពស់​ប្រុង​ប្រ​យ័ត្ន​ត្រឹម​១០​,៧០​ម៉ែត្រ។ ក្រ​សួង​បាន​ព្យាករ​ទៀតថា​​នៅ​ថ្ងៃទី​៧ដល់​ទី៩​ ខែ​កញ្ញា​ទឹក​ទន្លេ​មេគង្គ​នៅ​ស្ទឹង​ត្រែង​នឹង​ធ្លាក់​ចុះ​វិញ​បន្តិច​នៅ​ត្រឹម​១១,៩៤​ម៉ែត្រ ចុះ​មក​ត្រឹម១១,៨០ម៉ែត្រ និង​១១,៦១ម៉ែត្រជាបន្ត​បន្ទាប់​ ប៉ុន្តែ​នៅ​លើ​កម្រិត​ឲ្យ​ប្រុង​ប្រ​យ័ត្ន​ដដែល​។​

​​ខេត្ត​មួយ​ទៀត​គឺ​ក្រ​ចេះ ទឹកទន្លេ​មេគង្គ​នៅ​ខេត្ត​នេះ​​បាន​ឡើង​ដល់​២២,២០​ម៉ែត្រ ខណៈ​កម្ពស់​កម្រិត​ប្រុង​ប្រ​យ័ត្នគឺ​២២,០០​ម៉ែត្រ។ ក្រ​សួង​ព្យាករ​ថា​ទឹក​ទន្លេ​មេគ្គ​នៅក្រ​ចេះនឹងបន្ត​​​ឡើង​ដល់២២,៤៨​ម៉ែត្រ​នៅថ្ងៃ​ស្អែក និង​មាន​២២,៤៣ម៉ែត្រ​នៅ​ថ្ងៃទី​៨ និង​ថ្ងៃទី៩ ស្រក​មក​ត្រឹម​២២,៣០ម៉ែត្រ តែ​នៅ​លើ​ស​ពី​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ដដែល៕

អត្ថបទ៖ ទូច សុខា