ភ័យ​ខ្លួន​ហើយ បើ​ពេល​មុជ​ឬ​ហែល​ទឹក​ម្ដងៗ​ មាន​ទឹក​ចូល​ត្រចៀក

  • 2019-10-16 05:03:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​អ្នក​ចូល​ចិត្ត​ហែល​ទឹក​ច្រើន អាច​នឹង​មាន​ឱកាស​ប្រឈម​ទៅ​នឹង​កា​រលាក​ត្រចៀក​ធ្ងន់ធ្ងរ ​ប្រសិន​បើ​អ្នក​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន និង​សម្អាត​ឲ្យ​បាន​ស្អាត​ ឬ​សម្អាត​មិន​ត្រឹម​ត្រូវ ​អាច​នឹង​មាន​រោគ​សញ្ញា​នៃ​ការ​រលាក​ត្រចៀក​មាន​ដូចជា ៖

  • ឈឺចាប់​ក្នុង​ត្រចៀក
  • រមាស់
  • មាន​ខ្ទុះ​លឿង​ឬ​បៃតង ព្រមទាំង​មាន​ក្លិន​មិនល្អ​នៅ​ក្នុង​ប្រឡាយ​ត្រចៀក។
  • សំឡេង​ស្ដាប់​ចូល​អាច​នឹង​មាន​ការ​រអាក់រអួល។

ភាព​ឈឺ​ចាប់​ខាង​លើ​នេះ​គឺ បណ្ដាល​មក​ពី៖

  • ទឹក ៖ ទឹក​កខ្វក់​អាច​បញ្ជូន​បាក់តេរី ទៅ​ក្នុង​ប្រឡាយ​ត្រចៀក។ ម៉្យាង​ទៀត​ប្រសិន​បើ​ត្រចៀក​មាន​ការ​ដាច់​រលាត់​នោះ​ រឹត​តែ​ឆាប់​ឲ្យ​បាក់តេរី​ចូល​។
  • ការ​រលាក​គីមី ៖ ការ​កក់​សក់ និង​ថ្នាំ​លាប​សក់​អាច​នឹង​ចូល​ត្រចៀក​ហើយ​ធ្វើ​ឲ្យ​រលាក។

ហេតុ​នេះ​ប្រសិន​បើ​អ្នក​មាន​អាការៈ​ និង​រោគសញ្ញា​លាក​ត្រចៀក​​អ្នក​អាច​សាក​ល្បង​ ព្យាបាល​តាម​វិធី​ទាំង​នេះ ៖

  • ការ​សម្អាត​ឲ្យ​បាន​ហ្មត់​ចត់​
  • ប្រើថ្នាំ​បំបាត់​ការ​ឈឺ​ចាប់
  • ដាក់​ថ្នាំ​អង់ទីប៊ីយ៉ូទីក តាម​ត្រចៀក លេប ឬចាក់​តាម​សរសៃឈាម ដើម្បីសម្លាប់មេរោគ។

បើ​អ្នក​ជា​មនុស្យ​ដែល​ចូលចិត្ត​ហែល​ទឹក​អ្នក​អាច​រក​វិធី​សាស្ត្រ​ដើម្បី​ការពារ​ត្រចៀក​របស់​អ្នក​បាន​ដូចជា៖

  • ជៀសវាង​ការ​ហែល​ទឹក​កខ្វក់
  • កុំ​ពាក់​ក្រវិល នៅ​ពេល​ហែលទឹក
  • ជៀសវាង​យក​ម្រាមដៃ​របស់​អ្នក លូក​ចូល​ត្រចៀក​ព្រោះ​ក្រចក​ដៃ​អាច​កាត់​ស្បែក ​ត្រចៀក​បាន៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ Betterhealth   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម