ទីស្ដីការគណៈរដ្ឋមន្រ្តីប្រកាស​ឲ្យ​បេក្ខជន​ប្រលង​ជាប់ ២១នាក់ និង​បម្រុង បំពេញ​សំណុំ​លិខិត​ចូលបម្រើការងារ

  • 2019-09-09 05:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រឡងជាប់​ និង​បម្រុង ត្រូវ​បំពេញ​បែបបទ​ដើម្បី​ចូលបម្រើ​ការងារ​នៅទីស្ដីការគណៈរដ្ឋមន្រ្តី។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​តាមរយៈសេចក្ដីជូន​ដំណឹង​របស់​ទីស្ដីការគណៈរដ្ឋមន្រ្តី។

ទីស្ដីការគណៈរដ្ឋមន្រ្តីសូមជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់ស្ថាពរទាំងអស់ ត្រូវទៅបំពេញសំណុំលិខិតចូលបម្រើការងារនៅនាយកដ្ឋានបុគ្គលិក នៃទីស្ដីការគណៈរដ្ឋមន្រ្តី ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

នៅ​ពេល​មក​បំពេញ​បែបបទ​បេក្ខជន​ដែលប្រឡង​ជាប់​ត្រូវ​ភ្ជាប់មកជាមួយនូវលិខិតថ្កោលទោស និងលិខិតបញ្ជាក់សុខភាព ដែលមានសុពលភាព។ ក្នុងករណីបេក្ខជនមិនបានទៅបំពេញសំណុំលិខិតតាមកាលបរិច្ឆេទកំណត់ខាងលើ ទីស្ដីការគណៈរដ្ឋមន្រ្តីចាត់ទុកថាសាមីជនបោះបង់ចោលការងារ ហើយត្រូវលុបឈ្មោះចេញដោយស្វ័យប្រវត្តិ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម