មួយទៀតហើយវិទ្យាល័យនេះ​សិស្សប្រឡងបាក់ឌុប​ជាប់​១០០ភាគរយ​បីឆ្នាំជាប់​គ្នា​

  • 2019-09-10 07:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាល័យ​ហ៊ុន សែន ត្បែង​មាន​ជ័យ ក្នុង​ស្រុក​ត្បែង​មានជ័យ​ ខេត្ត​ព្រះ​វិហារ បាន​រក្សា​កំណត់ត្រា​របស់​ខ្លួន​សិស្ស​ប្រ​ឡង​បាក់​ឌុប​​​ជាប់​១០០​ភាគ​រយ​ចំនួ​ន​បី​ឆ្នាំ​ជាប់ៗគ្នា។

(សកម្មភាព​សិស្ស​ក្នុង​វិទ្យាល័យ​ហ៊ុន សែនត្បែងមានជ័យ/រូបភាព៖ ផ្ដល់ឲ្យ)

នាយក​វិ​ទ្យាល័យ​ហ៊ុន សែនត្បែង​មានជ័យ​ លោក សោម សូខេត ថ្លែង​ប្រាប់​Sabay នារសៀលនេះ​ថា​កាល​ឆ្នាំ​២០១៧ សិស្ស​ថ្នាក់ទី​១២ របស់​លោក​មាន​ចំនួន​១២នាក់ នៅ​ឆ្នាំ២០១៨ មាន​ចំនួន​២៤នាក់ និង​នៅ​ឆ្នាំ​២០១៩ នេះមាន​ចំនួន​១៤​នាក់ ជា​សិស្ស​ផ្នែក​សង្គម​ទាំងអស់​។ លោក​បញ្ជាក់​ថាទាំងបី​ឆ្នាំ​នេះ​សិស្សបាន​ប្រឡង​ជាប់​គ្រប់ៗគ្នាមិន​ដែល​មាន​ធ្លាក់​ឡើង។

លោក​ឲ្យ​ដឹងថា​និទ្ទេស​សិស្ស​នៅ​វិទ្យាល័យ​របស់​លោក​ខ្ពស់បំផុត​ត្រឹម​និទ្ទេសC។ លោក​ថ្លែងថា៖ «សប្បាយ​ចិត្ត​ ត្រែកអរណាស់ នេះ​បង្ហាញពី​លទ្ធផល​ការខំ​ប្រឹង​បង្រៀន​របស់លោកគ្រូ អ្នកគ្រូ និង​ការ​ខិត​ខំ​របស់​សិស្សខ្លួន​ឯង»៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី