ទីក្រុង​បួន​​នៅលើ​ពិភព​លោក​សម្បូរ​ដើម​ឈើ​ច្រើនជាង​គេ​

  • 2019-09-13 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​ចំនួន​បួន​នៅ​លើ​ពិភព​លោក​ត្រូវ​គេ​ចាត់ទុក​ថាជា​ទីក្រុង​ដែល​សម្បូទៅ​ដោយ​ដើម​ឈើ និង​ផ្ដល់ជាជម្រក​ដល់​សត្វ​ព្រៃ​មួយ​ចំនួន​ផង។

The World Economic Forum បាន​ផ្សាយ​អំពី​ទីក្រុង​ដ៏អស្ចារ្យ​ចំនួន​បួន​ដែលមាន​ដើម​ឈើ​ច្រើន​ក្នុង​ទីក្រុង​។​

១. ទីក្រុងAuckland ប្រ​ទេស​ញ៉ូហ្សែឡែន៖ Auckland ជា​ដែនដី​​អភិរក្ស​ពូជ​ឈើ​ Kauri ដែល​អាច​មាន​កម្ពស់​ដល់ទៅ​៥០​ម៉ែត្រ​ ក្នុង​រយៈពេល​៤០០​ឆ្នាំ​មក​ហើយ។

២. សិង្ហបុរី៖ តំបន់​ដែល​មាន​ភាព​បៃតង​របស់​ទីក្រុង​នេះ​ហៅ​ថា​ Gardens by the Bay។ នៅ​កណ្ដាល​ទីក្រុង​សួនសាធារណៈ​ក្នុងផ្ទៃដីជាង​១០០​ហិក​តា​ ដែលមាន​ដើមឈើ​ច្រើន​ប្រ​ភេទ និង​ស្រស់ស្អាត​។

៣. ទីក្រុងនៃរ៉ូប៊ី ប្រទេស​កេនយ៉ា៖ ព្រៃ​ឈើ​ធំៗចំនួន​បី​កន្លែង​មាន​នៅ​ជាយ​ក្រុង​​ និង​ជា​ជម្រក​របស់​សត្វ​ព្រៃ​ដូច​ជា​ខ្លា​ដំបង និង​សត្វ​មួយចំនួន​ទៀត​ផង។​ ក្រៅពី​នេះ​​ព្រៃ​របស់ទីក្រុង​នេះ​បាន​ផ្ដល់ជា​កន្លែង​ជិះ​កង់​កម្សាន្ត កន្លែង​ដើរ​លម្ហែ និងមើលទេសភាព​ធម្មជាតិ​ផ្សេងៗទៀត។

៤. ទីក្រុង​Dublin របស់សាធារណរដ្ឋ Ireland៖ ជា​ទីក្រុង​ដែល​មាន​សួន​សាធារណៈធំបំផុត​នៅអឺរ៉ុប។ ទីក្រុង​នេះ​បាន​ដាំដើមឈើជា​ច្រើន​នៅ​តាម​ទី​ប្រ​ជុំជន​ និង​នៅ​តាម​ផ្លូវ​ដើម​ឈើ​ត្រូវ​បាន​ដាំជាជួរៗ ហើយ​ព្រៃ​ទាំងនេះ​ក៏បាន​ផ្ដល់ជាជម្រក​ដល់​សត្វព្រៃ​មួយចំនួន​ផងដែរ៕

អត្ថបទ៖ ទូច សុខា