Apple Watch ស៊េរីថ្មី អាចតេទៅលេខសង្គ្រោះបន្ទាន់នៅជាង ១៥០ ប្រទេស

  • 2019-09-11 03:26:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ព្រឹត្តិការណ៍​ Apple ប៉ុន្មាន​ម៉ោង​មុន​នេះ នាឡិកា​ឆ្លាត​ថ្មី​បាន​ចាប់​កំណើត​ ហើយ​នាំ​មក​នូវ​មុខងារ​ថ្មី​មួយ​ចំនួន ខណៈដែលរូបរាងមិនមានការផ្លាស់ប្ដូរនោះទេ។

មុខងារ​គួរចាប់អារម្មណ៍ជាងគេគឺ មុខងារសង្គ្រោះ​បន្ទាន់អន្តរជាតិ ឬ International Emergency Calls ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​តេទៅ​លេខ​សង្គ្រោះ​បន្ទាន់​ដោយប្រើ Apple Watch នៅ​ជាង​ ១៥០ ប្រទេស ដោយ​មិន​ត្រូវ​ការ​ iPhone។

មុខងារមួយទៀតគឺ Always-On-display ​ជា​មុខងារ​ថ្មី​មួយ​ ដែល​អនុញ្ញាត​ឲ្យ​ Apple Watch បង្ហាញ​ម៉ោង​គ្រប់​ពេល​ទាំង​អស់​មិន​ថា​ពេល​អ្នក​មិន​ប្រើ​វា​ឡើយ​។ ពេល​អ្នក​ទុក​វា​ចោល​ វា​នឹង​រលត់​ ហើយ​ប្ដូរ​ពណ៌​មក​ជា​ស​ខ្មៅ។ គួរ​បញ្ជាក់​ មុខងារ​នេះ​មាន​នៅ​លើ​នាឡិកា​ឆ្លាត​ផ្សេង​ជា​ច្រើន​មក​ហើយ​។

វា​ក៏​អាច​ប្រាប់​អ្នក​ផង​ដែរ ពេល​ដែល​អ្នក​ស្ថិត​នៅ​តំបន់​មាន​សំឡេង​ខ្លាំង។ មិន​តែ​ប៉ុណ្ណោះ​ វា​ក៏​មាន​ត្រីវិស័យ​ សម្រាប់​មើល​ទិស​ដៅ​ផង​ដែរ។

Apple Watch series 5 នេះ​មិន​មាន​អ្វី​ខុស​ប្លែក​ពី series 4 ប៉ុន្មាន​ទេ គ្រាន់​តែ​មាន​ការ​បន្ថែម always-on display និង​ មាន​ជម្រើស​តួ​ខ្លួន​ធ្វើ​ពីទីតាញ៉ូមប៉ុណ្ណោះ ហើយ​តម្លៃ​ផ្ដើម​ពី ៣៩៩ ដុល្លារ សម្រាប់​ប្រភេទ GPS ធម្មតា និង​ប្រភេទ GPS+អ៊ីនធឺណិត មាន​តម្លៃ​ចាប់​ពី ៤៩៩ ដុល្លារ

អាន​បន្ត៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទពេញនិយម