កប៉ាល់ដឹកឡានរាប់ពាន់គ្រឿង ក្រឡាប់នៅឆ្នេរសមុទ្រ

  • 2019-09-12 04:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កប៉ាល់​ដឹក​ទំនិញ​ ឈ្មោះ​ M/V Golden Ray ដែល​មាន​ផ្ទុក​រថយន្ត​រាប់​ពាន់​គ្រឿង បាន​ក្រឡាប់​នៅ​ក្នុង​តំបន់​ St. Simons Sound ក្បែរ​ទីក្រុង​ Brunswick រដ្ឋ​ Georgia កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

ការ​រាយការណ៍​ដំបូង​ដោយ​សារព័ត៌មាន​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា​កប៉ាល់​នេះ​មាន​ដឹក​រថយន្ត​ម៉ាក Hyundai និង Kia។ ប៉ុន្តែ Hyundai បាន​ឆ្លើយ​តប​ថា​រថយន្ត​របស់​ខ្លួន​គ្មាន​លើ​កប៉ាល់​នេះ​ឡើយ។ ចំណែក​ខាង Kia មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នោះ​ទេ។

តាម​ការ​ចុះ​ផ្សាយ​របស់ Reuters បាន​ឲ្យ​ដឹង​ថា​កប៉ាល់​នេះ មាន​ផ្ទុក​រថយន្ត​ជាង ៤ ពាន់​គ្រឿង ហើយ​ត្រូវ​ដឹក​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា។ ប៉ុន្តែ​មិន​មាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​រថយន្ត និង​ស្ថានភាព​រថយន្ត​នា​ពេល​នេះ​ឡើយ។

ក្រោយ​ហេតុ​ការណ៍​នេះ ឆ្មាំ​ឆ្នេរ​សមុទ្រ​អាមេរិក​ បាន​ចេញ​ប្រតិបត្តិការ​សង្គ្រោះ​ទ្រង់ទ្រាយ​ធំ ដើម្បី​ជួយ​មនុស្ស ២៤ នាក់​លើ​កប៉ាល់​៕​

ចុចអាន ៖ អ្នក​​កាត់​ត​វីដេអូ​ម្នាក់​ ធ្វើ​​ស្ពតម៉ា​ឡូយ​ដើម្បី​លក់​ឡាន​កញ្ចាស់​របស់​ខ្លួន

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង